• 2021-03-02 07:35:48
  • បាល់ទះ

​ក្រោយ​រៀបការ​ហើយ ឌូក នៅ​តែ​ចេញ​លេង​ធម្មតា​ ឬ​បន្ថយ​ខ្លះ​?

  • 2021-03-02 07:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ស្ដាំ​​ជំនាញ​ឡើង​ឆ្វេង ជុក សោភា ហៅ​​ ឌូក ទើប​តែ​រៀបការ​រួច​ជា​មួយ​ប្រពន្ធ​ឈ្មោះ ស្រី​ អន កាល​ពី​ចុង​ខែ​កុម្ភៈ ។ ក្រោយ​ពេល​រៀបការ​រួច​ហើយ តើ​ប្រិយមិត្ត​ចង់​ដឹង​ទេ​ថា រូប​គេ​នឹង​នៅ​តែ​បន្ត​លេង​ក្រៅ​ផ្លូវ​ការ​ធម្មតា ឬ​យ៉ាង​ណា?

​ទាក់​ទង​ចំណុច​នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​ស្មាត់​ស្ដាំ​​មក​ពី​ព្រៃវែង​ខាង​លើ​ឲ្យ​ដឹង​ថា នៅ​តែ​ចេញ​លេង​ធម្មតា​ ពោល​គឺ​ឲ្យ​តែ​ត្រូវ​គូ ពី​ព្រោះ​ប្រពន្ធ​របស់​គេ​មិន​បាន​ហាម​ឃាត់​អ្វី​ឡើយ។ ​គ្រាន់​តែមួយ​រយៈ​នេះ​សម្រាក​សិន ពី​ព្រោះ​ទើប​តែ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ រួចរាល់ ដែល​ពេទ្យ​តម្រូវ​ឲ្យ​តម​​សិន​។ រំលឹកថា ឌូក ជា​ស្មាត់​ធំ​មួយ​រូប​របស់​ក្លឹប​​កងពល​ធំ​អន្តរាគមន៍​លេខ ៣ ដែល​មាន​ជំនាញ​ឡើង​ឆ្វេង​ក៏​បាន ស្ដាំ​ក៏​បាន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់