• 2021-01-06 02:23:25
  • បាល់ទះ

​ក្រុម​របស់​ សុវណ្ណនាថ និង​ គួន ម៉ុម​​ ​មាន​១កុក​ម្នាក់

  • 2021-01-06 02:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​របស់​វិសាខា ​នឹង​ត្រូវ​ប៉ះ​ក្រុម​របស់​ សុវណ្ណនាថ នា​រសៀល​ថ្ងៃ​​នេះ​ម៉ោង ១ នៅ​តារាង​បាល់ទះ​ហេងហេង​មាន​រិទ្ធិ ​ដែល​ជា​ជំនួប​មិត្ត​ភាព។ យ៉ាង​ណា​ការ​ប្រកួត​នេះ​គឺ​មាន​មួយ​កុក​​ម្នាក់ ។ ​​ការ​ប៉ះ​គ្នា​នេះ​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​តាម Page របស់ Sabay ​ផង​ដែរ​ ។

ធារិទ្ធ និងលោក​គ្រូ ចំណាប់

​​សុវណ្ណនាថ ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​​ក្នុង​ការ​លេង​​មិត្តភាព​ក្រៅ​ផ្លូវ​ការ ហើយ​ក៏​ជា​ស្មាត់​មួយ​រូប​មាន​បច្ចេកទេស​ល្អ​ពិបាក​បាំង​ផង​ដែរ។​ និយាយ​ទៅ​ក្រុម​របស់​គ្រូ​ណាប់ ដែល​មាន សុវណ្ណនាថ នេះ​ក៏​មាន​ ធារិទ្ធ ម្នាក់​ទៀត​​ដែល​មាន​តិកនិក​ចោះ​ល្អ មិន​ធ្ងន់​តែ​សម្បូរ​បច្ចេកទេស។ ​បើ​និយាយ​ពី​ចំណុច​ចាញ់​ប្រៀប​ខាង​ សុវណ្ណនាថ ចាញ់​បាំង​។​

​​បើ​និយាយ​ពី​ខាង​ គួន ម៉ុម​ ថ្វីត្បិត​ជា​កីឡាករ​អាជីព​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​ធ្លាប់​លេង​នៅ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​​តាំង​ពី​ចូល​ហាត់​ជា​កីឡាករ​របស់​វិសាខា ​គេ​មិន​បាន​ចេញ​លេង​ខាង​ក្រៅ​ទេ​។ ចំណែក​ ៣ នាក់​ផ្សេង​ទៀត​ក៏​ដូច​គ្នា​គឺ​ ​បទ​ពិសោធ​​ និង​តិកនិក​​ក្នុង​ការ​លេង​​ខាង​ក្រៅ អាច​ថា​ខាន​លេង​យូរ ​ដូច្នេះ​ចង់​មិន​ចង់ នឹង​​​អាច​អា​ចំណុច​លេង​មិន​សូវ​ស៊ីចង្វាក់​គ្នា។ ប៉ុន្តែ​ពួក​គេ​ក៏​មាន​​ចំណុច​​ល្អ​​ គឺ​ការ​ធ្វើ​រនាំង​ខ្ពស់​ៗ និង​ធំ​ៗ ។

​​ចំណុច​ដែល​មិន​ត្រូវ​ភ្លេច​​គឺ គួន ម៉ុម​ ធ្លាប់​​ប៉ះ​ សុវណ្ណនាថ កាល​ឆ្នាំ​២០១៨ ដែល​ពេល​នោះ ម៉ុម នៅ​ហាត់​ជា​មួយ ក្រសួង​មហាផ្ទៃ ហើយ​លទ្ធផល​ចាញ់​ឈ្នះ​ទៅ​មក​ ៕ ​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់