• 2020-08-11 01:57:41
  • បាល់ទះ

តោះ! មក​ស្គាល់​មុខ​អ្នក Live បាល់ទះ​​ល្បីៗនិង​សកម្ម​នៅ​ស្រុក​ខ្មែរ

  • 2020-08-11 01:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឭ​សំឡេង​ ប្រិយមិត្ត​ខ្លះ​អាច​នឹង​មិន​ស្គាល់​មុខ​មាត់​ពិត​របស់​ក្រុម​អ្នក Live បាល់​ទះ​​លើ​បណ្ដាញ​សង្គម Facebook និង YouTube ដ៏​សកម្ម​នៅ​ស្រុក​ខ្មែរ​​។ ដូច្នេះ​​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​បុរស​បួន​នាក់ ដែល​តែង​​ផ្ដិត​យក​រូបភាព​បាល់ទះ នៅ​តាម​ទីក្រុង​ តាម​បណ្ដា​ខេត្ត និង​តាម​បណ្ដោយ​ព្រំដែន​ជាដើម មក​ចែក​ជូនប្រិយមិត្ត​ទស្សនា។

១. អ៊ឹង ឆាយ [Eung Chhay Agriculture] ៖ ជាស្ថាបនិក​ផេក Sport & Entertainment។ បច្ចុប្បន្នផេកនេះមាន​អ្នក​ Like ជាង​ 60K ចំណែក​ YouTube លោក​មាន​ឆានែលដល់ទៅ២ពោលគឺ Sport & Entertainment មាន​អ្នក Subscribe ជាង 300K និង Top Volleyball មាន​អ្នក Subscribe ជាង 60K។ លោក​ឆាយចាប់ផ្ដើម Live បាល់ទះ​ទាំងក្នុងស្រុក និងតាមបណ្ដោយព្រំដែនតាំង​ពី​ឆ្នាំ២០១៧ ហើយក៏ទទួលបានការគាំទ្រយ៉ាងសម្បើមពី​មហាជន​ផងដែរ។

លោក អ៊ឹង ឆាយ រូបភាពផ្ដល់ឱ្យ

២. សំណាង ណារ៉ុង ហៅមីស្ទ័រស្រួច [Mrz Srouch] ៖ ជា​ស្ថាបនិក​ផេក MS 168 Sport ដែលមាន​អ្នក Like ជាង 7K ខណៈ YouTube របស់លោកមាន​អ្នក Subscribe ជាង 11K។ មីស្ទ័រស្រួចបានចាប់ផ្ដើម Live បាល់ទះនៅចុងឆ្នាំ​ ២០១៩។

Mrz Srouch ​រូបភាពផ្ដល់ឱ្យ

៣. ម៉េង លី [Meng Ly] ៖ ជាម្ចាស់​ផេកឈ្មោះ Meng Ly Sport ហើយសព្វថ្ងៃផេកនេះមាន​អ្នក ជាង 11K ចំណែក YouTube វីញលោក​មាន​ពីរគឺ Meng Ly និង Meng Ly Sport មាន​អ្នក Subscribe ជាង 40K និង​ជាង 6K។

ម៉េង លី ​រូបភាពផ្ដល់ឱ្យ

៤. ខេន [Kene Be] ៖ បើទោះជា​ក្មេង​ខ្ចីជាងគេ​មែន ប៉ុន្តែ​​​ផេក​ហ្វេសប៊ុក​របស់លោកខេនគឺ Ken Sport KH មាន​អ្នក Like រហូត​ដល់​ជាង​ 12K ខណៈ YouTube មាន​អ្នក Subscribe ជាង 2K។ ខេនចាប់ផ្ដើម Live បាល់ទះនៅពាក់កណ្ដាលខែឧសភា ឆ្នាំ​២០២០ និងទទួលបាន​ការគាំទ្រ​មិនចាញ់ក្រុមរៀមច្បងប៉ុន្មាន​ឡើយ៕

ខេន រូបភាពផ្ដល់ឱ្យ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់