• 2017-09-23 03:39:58
  • ប្រដាល់

​ល្ងាច​នេះ​កក្រើកហើយ​! មាស ម៉ើ ប៉ះ​ជើង​ខ្លាំង​ថៃ​ Saksurin​

  • 2017-09-23 03:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្នុង​ទ្រុង​កម្ពុជា​ដ៏​ល្បី​ មាស ម៉ើ ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ប្រដាល់​​ថៃ​ Saksurin Tigermuaythai ​ខណៈ​ជើង​ខ្លាំង​ ចាន់ សំអាត, គុជសារ​ ចាន់រាជនិង សំអាង​ ឌុន​ ក៏​ត្រូវ​កីឡាករ​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ដែរ។

តាម​ប្រវត្តិ​បង្ហាញ​ថា ​កីឡាករ​ថៃ Saksurin Tigermuaythai ធ្លាប់​ប្រកួត​ក្នុង​ទ្រុង​តែ​៤​ដង​ក្នុង​នោះ​ឈ្នះ​៣ និង​ចាញ់​១

  • ​​ឈ្នះ​កីឡាករ​ Sethawut Naimthanom ទឹក​ទី​៣

  • ឈ្នះ​កីឡាករ​ Surapun Kancharee ទឹក​ទី​១

  • ឈ្នះ​កីឡាករ​ Veerayuth Uttapan ដោយ​ពិន្ទុ​

  • ចាញ់​​​កីឡាករ​ Dindo Cmansa ក្នុង​ទឹក​​ទី១

ទោះ​ជា​យ៉ាង​ណា បើ​និយាយ​ពី​ប្រវត្តិ​ប្រដាល់​សេរី​វិញ​គឺ​រូប​គេ​ធ្លាប់​ឆ្លង​កាត់​ច្រើន​ជាង​១០០​ដង​ ដូច្នេះ​រូប​គេ​មិន​មែន​ជា​អ្នក​លេង​ក្នុង​ទ្រុង​ដែល​កីឡាករ​កម្ពុជា​រូប​នេះ​មើល​ស្រាល​បាន​ឡើយ។

បើ​និយាយ​ពី​ជើង​ខ្លាំង​កម្ពុជា មាស ម៉ើ វិញ​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​ទ្រុង​៤​ដង​ដូច​គ្នា​ ប៉ុន្តែ​មិន​ធ្លាប់​បរាជ័យ​ឡើយ

  • លើក​ទី​១​ឈ្នះ​​ រិន សារ័ត្ន​​ ដោយ​ពិន្ទុ

  • លើក​ទី​២​​ឈ្នះ​​ ចាន់ ហេង ​ក្នុង​ទឹក​ទី​១

  • លើក​ទី​៣​​​ឈ្នះ​​ ចាន់ សំអាត​ ​ក្នុង​ទឹក​ទី​១

  • លើក​ទី​៤​ក​ឈ្នះ​កីឡាករ​ថៃ​ Jirwat Lamsamang ក្នុង​ទឹក​ទី​២

តាម​ស្ថិតិ​នេះ​បង្ហាញ​ថា កីឡាករ​កម្ពុជា​កម្ពុជា​រូប​នេះ​ជា​ជើង​ខ្លាំង​ក្នុង​ទ្រុង​ដែល​អាច​​នឹង​ផ្តួល​កីឡាករ​ថៃ​ទៀត​បាន។ ប៉ុន្តែ​និយាយ​ពី​កម្ពស់​វិញ មាស ម៉ើ ចាញ់​ប្រៀប​គេ​តិច​តូច។ ​

ក្រៅ​ពី​ មាស ម៉ើ ក៏​មាន​កីឡាករ​កម្ពុជា​៣​នាក់​ទៀត​គឺ ​ ចាន់​ សំអាត​ ប្រកួត​ទម្ងន់​ ៦១​កីឡូក្រាម​ គុជសារ​ ចាន់រាជ​ ប្រកួត​ក្នុង​ទម្ងន់​ ៦១​គីឡូក្រាម​ និង​ សំអាង​ ឌុន​ ប្រកួត​ក្នុង​ទម្ងន់​ ៦៦គីឡូក្រាម​ ពួក​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​ ហើយ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ True TV​ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រុង​​​​​នៅ​​ទី​ក្រុង​ Pataya ​ប្រទេស​ថៃ​​ល្ងាច​នេះ៕

កីឡាករ មាស ម៉ើ និង​កីឡាករ​ថៃ (រូបថត៖ ចាន់រាជ)
កីឡាករ សំអាង ឌុន និង​កីឡាករ​ថៃ (រូបថត៖ ចាន់រាជ)
កីឡាករ ចាន់ សំអាត និង​កីឡាករ​ថៃ (រូបថត៖ ចាន់រាជ)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់