- 2017-07-31 08:39:47
- ប្រវត្តិ
Mignolet លេងបាល់មែន តែមានកម្រិតវប្បធម៌ខ្ពស់សឹងមិនជឿ
- 2017-07-31 08:39:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mignolet លេងបាល់មែន តែមានកម្រិតវប្បធម៌ខ្ពស់សឹងមិនជឿ
ចន្លោះមិនឃើញ
Simon Luc Hildebert Mignolet គឺជាឈ្មោះពេញរបស់អ្នកចាំទីដៃទីមួយ Liverpool និងជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់បែលហ្សិក។
Mignolet មានទេពកោសល្យខាងបាល់ទាត់តាំងពីកុមារភាពហើយបានហ្វឹកហាត់ជាមួយក្លឹបបាល់ទាត់ Sint-Truiden នៃក្របខ័ណ្ឌលំដាប់ទីពីរ ក្នុងប្រទេសកំណើត។ ឆ្នាំ២០០៩ កីឡាករប្រើជើងស្ដាំរូបនេះបានចូលលេងឲ្យឈុតធំ និងបង្ហាញខ្លួនបាន២៩ប្រកួត មុនពេលទៅដល់ Sunderland ក្នុងឆ្នាំ២០១០ និងផ្ទេរទៅ Liverpool ក្នុងឆ្នាំ២០១៣។
ធំដឹងក្ដីចំ World Cup ឆ្នាំ១៩៩៤ Migs ចាប់អារម្មណ៍ចង់ក្លាយជាខ្សែបម្រើម្នាក់ដូច Zinedine Zidane ដែលជា Idol របស់ខ្លួននាពេលនោះ តែយ៉ាងណាក៏ដោយឪពុកបានបញ្ចុះបញ្ចូលឲ្យគេលេងក្នុងតំណែងជាអ្នកចាំទីវិញ។
ទោះជាមមាញឹកក្នុងការហ្វឹកហាត់ និងលេងបាល់ទាត់យ៉ាងណាក៏ដោយ Mignolet ត្រូវចាត់ទុកជាកីឡាករមានចំណេះដឹងខ្ពស់មួយរូបដោយគេអាចនិយាយបាន៤ភាសាផ្សេងគ្នា មានដូចជា បារាំង, អង់គ្លេស, អាល្លឺម៉ង់, ហូឡង់ យ៉ាងស្ទាត់ជំនាញ និងបានរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ អ្នកចាំទីវ័យ២៩ឆ្នាំបានរៀបការជាមួយមិត្តស្រីឈ្មោះ Jasmine ដែលជាមេធាវី៕