• 2017-02-21 07:43:58
  • ព័ត៌មាន

កីឡា​​​១០​ប្រភេទ​​ ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​បំផុត ​នៅ​លើ​ពិភពលោក

  • 2017-02-21 07:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​លើ​ពិភពលោក​ មាន​កីឡា​ជា​ច្រើន​ប្រភេទ​ ​​​ដោយ​កីឡា​ខ្លះ​​តម្រូវ​​ឲ្យ​មាន​ភាព​ប្រថុយប្រថាន​​ អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង។ ​​​ខាង​ក្រោម​នេះ​ ជា​កីឡា​១០​ប្រភេទ​ ដែល​ប្រឈម​នឹង​គ្រោះ​​ថ្នាក់​បំផុត​ ប្រចាំ​ឆ្នាំ​២០១៧៖

១. BASE Jumping៖ លោត​ឆត្រយោង​ពី​លើ​អគារ​ខ្ពស់ៗ​បំផុត​នៅ​លើ​ពិភពលោក ​​ឬ​​លោត​ពី​​លើ​ជ្រោះ​ខ្ពស់ៗ​បំផុត។

២. Heli-Skiing៖ ជិះ​ឧទ្ធម្ភាគចក្រ​ ទៅ​ដល់​គោលដៅ​លើ​កំពូល​ភ្នំ​ទឹក​កក​ ​​រួច​ជិះ​ស្គី​ទឹក​កក​​ ចុះ​ពី​លើ​កំពូល​ភ្នំ​ដែល​ចោត​​បំផុត​ មក​ដល់​ក្រោម​វិញ។

៣. Scuba Diving៖ មុជ​ទឹក​​មើល​ទេសភាព ក្រោម​បាត​សមុទ្រ។ Scuba Diving ​​​ប្រើ​ប្រាស់​ឧបករណ៍​ សម្រាប់​ដក​ដង្ហើម​ខ្លួន​ឯង​ នៅ​ក្នុង​ទឹក​បាន ប៉ុន្តែ​​បើ​មាន​បញ្ហា​​​អាក្រក់​កើត​ឡើង​ ​ពួកគេ​អាច​នឹង​ក្លាយ​ជា​ចំណី​​របស់​ត្រី​ឆ្លាម។

៤. Cave Diving៖ ​មុជ​ទឹក​ក្នុង​រូង​ភ្នំ។ ​​កីឡា​ប្រភេទ​នេះ​ ប្រើ​ប្រាស់​ឧបករណ៍​ខុស​ពី Scuba Diving ​ហើយ​អ្នក​លេង​​ អាច​នឹង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ដោយសារ​វា​​ងងឹត​ខ្លាំង​ ឬ​កង្វះ​​ពន្លឺ ​និង​អាច​​ធ្វើ​ឲ្យ​ខ្វះ​ខ្យល់​ដក​ដង្ហើម។

៥. ជិះ​គោ៖ អ្នក​ជិះ​គោ​ ​ត្រូវ​តែ​អង្គុយ​លើ​ខ្នង​គោ​ ដែល​បោល​បោក​ខ្លាំង​ ​ឲ្យ​បាន​៨​វិនាទី។ ដូច្នេះ​កីឡា​នេះ​ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​​អាច​នឹង​ធ្លាក់​​ ហើយ​ត្រូវ​គោ​ដេញ​ជល់។

៦. ជិះ​ស្គី​លើ​ទឹក​រលក​ធំៗ៖ ​កីឡាករ​ត្រូវ​តែ​ជិះ​ស្គី​​ ​ជាមួយ​នឹង​រលក​ធំៗ​កម្ពស់​ជាង​៦​ម៉ែត្រ ​​ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​ និង​បាន​ប្រាក់​រង្វាន់​ជា​ច្រើន។ ​ប៉ុន្តែ​វា​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ ដែល​អាច​មាន​វត្ថុ​ផ្សេងៗ​ដូច​ជា​ថ្ម ​​​នៅ​ជាមួយ​រលក​ ​​ហើយ​អាច​បង្ក​ឲ្យ​​មាន​របួស​ស្រាល​ ឬ​ធ្ងន់។

៧. ជិះ​ក្ដារ​រំអិល​តាម​ផ្លូវ៖ ​កីឡាករ​​ត្រូវ​ផ្ដេក​ខ្លួន​លើ​ក្ដារ ​និង​ត្រូវ​ធ្វើ​យ៉ាង​ណា ​ឲ្យ​មាន​ល្បឿន​លឿន​បំផុត​ជាង​គូ​ប្រកួត ដើម្បី​ឈ្នះ។ ដូច្នេះ​បើ​មាន​​ភ្លាត់ស្នៀត​ ​អាច​នឹង​រង​របួស​​លើ​ខ្លួន​ប្រាណ។ ​

៨. ឡើង​ភ្នំ៖ កីឡាករ​​ត្រូវ​ប្រើ​ប្រាស់​ឧបករណ៍​មួយ​ចំនួន​ ​​​ដើម្បី​អាច​ឡើង​តាម​ច្រាំង​ថ្ម​ចោត។ នៅ​ពេល​ឡើង​កាន់​តែ​​ខ្ពស់​ អាកាស​ធាតុ​ប្រែ​ប្រួល​ អាច​ប៉ះ​ពាល់​ដល់​​ខ្លួន​ប្រាណ​ ហើយ​​ប្រឈម​នឹង​ការ​ធ្លាក់​ ធ្វើ​ឲ្យ​របួស​​បាក់​ដៃ បាក់​ជើង​ បាក់​ក ឬ​​អាច​នឹង​បាត់បង់​ជីវិត។​

៩. ប្រណាំង​កង់​ហោះ​លើ​ទួល៖ កីឡាករ​​ត្រូវ​តែ​​ជិះ​កង់​ក្នុង​ល្បឿន​លឿន​ ​និង​ត្រូវ​ឆ្លង​កាត់​​ទួល​ ព្រម​ទាំង​​​តម្រូវ​ឲ្យ​បញ្ចេញ​ស្ទិល​ប្លែកៗ។ ដូច្នេះ​វា​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ បើ​​កីឡាករ​ណា​ដួល​ ឬ​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​ដទៃ​ទៀត។

១០. ជិះ​ក្បូន​តាម​ទឹក​ជ្រោះ៖ ជិះ​ក្បូន​ជា​ក្រុម ​ដោយ​ឆ្លង​កាត់​ជ្រោះ​​រលក​ខ្លាំងៗ ​​វា​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​ ព្រោះ​​អាច​នឹង​មាន​​ដុំ​ថ្ម ឬ​វត្ថុ​រឹង​ផ្សេងៗ ​ខ្ទាត​ទៅ​​​ប៉ះ​មុខ​ ​និង​អាច​ប្រឈម​​របួស​ជើង ​និង​ជង្គង់​ផង​ដែរ៕

ប្រភព៖ Worldstopmost ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់