• 2017-02-02 10:39:00
  • ប្រដាល់

តោះ​​​មើលអ្នក​ប្រដាល់​គុន​ខ្មែរ​សញ្ជាតិ​បារាំង​ Derek​ ​ជិះ​ក្ដារលើទឹក​នៅ​កោះ​ដាច់យ៉ាង​ឡូយ

  • 2017-02-02 10:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​សញ្ជាតិ​បារាំង​ Derek ​ ដែល​ជនជាតិ​បារាំង​និង​ចេះ​និយាយ​ខ្មែរ​បាន​យ៉ាង​ល្អ​ កាល​ពី​ព្រឹក​នេះ​មិញ​ ថ្ងៃទី២​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ នេះ​ឆ្លៀត​ពេល​ទំនេរ​ទៅ​ជិះ​ក្ដារលើទឹក​ នៅ​តាម​ដង​ទន្លេ​មេគង្គតំបន់​ដោះ​ដាច់។​ Derek ប្រាប់​ថា ដោយ​ទំនេរ​ពី​ការងារ​បង្ហាត់​ប្រដាល់​ រូប​គេ​រួម​ទាំង​មិត្តភ័ក្ដិ​ បាន​ទៅ​លេង​ជិះ​ក្ដារលើទឹក​នៅ​តាម​ដង​ទន្លេ​ ក្បែរ​កោះដាច់​ប្រហែល​ជា​២ម៉ោង​ គឺ​ចាប់​ពី​ម៉ោង​ ១០ព្រឹក​ រហូត​ដល់​ ១២​ថ្ងៃ​ត្រង់។​ ឧបករណ៍​ និង​ទូក​ជា​របស់​មិត្តភ័ក្ដិ​កីឡាករ​បារាំងរូប​នេះ ជា​លើក​ទី១​ ហើយ​សម្រាប់​គេ​ដែល​លេង​កីឡា​នេះ​។ វា​ប្លែក​អារម្មណ៍​ និង​ពិបាក​បន្តិច​ដំបូង​ នៅ​ពេល​ដួល​ម្ដងៗ​ ឈឺ​ខ្លាំង​ព្រោះ​ទូក​បើក​លឿន​ពេល​ដួល​ទៅ​បោក​ និង​ទឹក​រលក​។​

កីឡាករ Derek

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់