• 2016-11-04 18:48:09
  • ព័ត៌មាន

Messi ​នារី ​​អូស​ញាក់​​ដាច់​​​៦​នាក់​ ​ស៊ុត​ចូល​ទី​យ៉ាង​អស្ចារ្យ

  • 2016-11-04 18:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Bárbara Latorre ​របស់​ក្រុម​​ Barcelona ​នារី ​​បាន​​អូស​បាល់​ញាក់​ដាច់​កីឡា​ការិនី​ក្រុម​គូ​ប្រកួត​​ដល់​ទៅ​៦​នាក់​ ​ក្នុង​ការ​​ប្រកួត​​ ដែល​ក្រុម​អ្នក​មាន​បុណ្យ​របស់​នាង យក​ឈ្នះ​លើ​ក្រុម​ Espanyol ​៦-១ ​កាល​ពី​យប់​មិញ។

 

 

១​គ្រាប់​របស់​កីឡា​ការិនី​ វ័យ​២៣​ឆ្នាំ​រូប​នេះ​ ​ជា​គ្រាប់​បាល់​ចុង​ក្រោយ​គេ​ ដែល​ជា​គ្រាប់​ទី​៦​ របស់​ក្រុម​ Barcelona ​បន្ទាប់​ពី​នាង​អូស​ពី​តំបន់​ស្លាប​ឆ្វេង​ ញាក់​ដាច់​ខ្សែ​ការពារ​ជា​ច្រើន​នាក់ ​​និង​ចុង​ក្រោយ​ស៊ុត​ទៅ​ខាង​ស្ដាំ​ផុត​ដៃ​អ្នកចាំទី​យ៉ាង​អស្ចារ្យ។ ក្រោយ​ចប់​ការ​ប្រកួត​ Gerard Pique ​ខ្សែ​ការពារ​ឆ្នើម​ក្រុម​ Barcelona ​ក៏​បាន​បង្ហោះ​សារ​លើ​ Twitter ​​សរសើរ​កីឡា​ការិនី​រូប​នេះ​ផង​ដែរ​ថា​ ​ពិត​ជា​មាន​សមត្ថភាព​មិន​ធម្មតា ​​ស្រដៀង​​នឹង​តារា​ឆ្នើម​ Lionel Messi៕

 

តោះ! សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ fcbarcelona
មតិយោបល់