- 2016-09-10 14:42:10
- ប្រដាល់
ថៃ រិទ្ធី នឹងប៉ះជើងខ្លាំងហ្វីលីពីន ល្ងាចនេះក្នុងកម្មវិធី Full Metal Dojo Presents
- 2016-09-10 14:42:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ រិទ្ធី នឹងប៉ះជើងខ្លាំងហ្វីលីពីន ល្ងាចនេះក្នុងកម្មវិធី Full Metal Dojo Presents
ចន្លោះមិនឃើញ
បន្ទាប់ពីហ្វឹកហាត់បានយ៉ាងពេញលេញ និងចាកចេញពីកម្ពុជាតាំងពីម្សិលមិញ កីឡាករ ថៃ រិទ្ធី នឹងចូលខ្លួនប្រកួតនៅម៉ោងប្រមាណជា៨យប់នេះហើយ ជាមួយជើងខ្លាំងហ្វីលីពីន Righ Ard Cormmial ក្នុងព្រឹត្តិការណ៍ Full Metal Dojo Presents នៅប្រទេសថៃ។
ថៃ រិទ្ធី បានចូលរួមប្រកួតក្នុងកម្មវិធីខាងលើ៨លើកមកហើយ ក្នុងនោះឈ្នះ៧ និង ចាញ់១ដង។ ប្រកួតក្នុងទ្រុងលើកចុងក្រោយរបស់កីឡាកររូបនេះគឺនៅទឹកដីប្រទេសថៃ ដោយឈ្នះកីឡាករថៃ Veerayuth Uttapan នៅទឹកទី១ ក្នុងព្រឹត្តិការណ៍ Full Metal Dojo ១០។
កីឡាករប្រដាល់គុនចម្រុះ MMA នៅក្លិប Cambodian Top Team បានហ្វឹកហាត់ត្រៀមខ្លួនរួចជាស្រេច បើទោះជាដឹងថាត្រូវប៉ះកីឡាករជើងខ្លាំងហ្វីលីពីនក៏រូបគេមិនសូវជាញញើតឡើយ។ ងាកទៅខាងគ្រូបង្វឹកលោក ហ៊ុន ច័ន្ទរាជ វិញបានបង្ហាញចំណាប់អារម្មណ៍ដែរថាកីឡាករ Cormmial ពូកែសឹងតែគ្រប់ក្បាច់ ដូច្នេះហើយអាចនឹងធ្វើឱ្យ រិទ្ធី ពិបាក។ យ៉ាងណាមិញ លោកក៏នៅតែសង្ឃឹមលើកូនក្រុមរបស់ខ្លួនដែរ ដោយសង្ឃឹមឈ្នះ៥១%៕
អត្ថបទ៖ មុន្នី រម្យ