- 2016-05-11 22:03:54
- វិភាគ
Liverpool ប៉ះ Chelsea ទាយថាមួយណាឈ្នះយប់នេះ?
- 2016-05-11 22:03:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ប៉ះ Chelsea ទាយថាមួយណាឈ្នះយប់នេះ?
ចន្លោះមិនឃើញ
ក្រុមហង្សក្រហម Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមតោខៀវ Chelsea ក្នុងការប្រកួត Premier League បង្គ្រប់សប្ដាហ៍ទី៣៧ នាវេលាម៉ោង០២:០០នាទីយប់នេះ។
Liverpool បច្ចុប្បន្នស្ថិតនៅលេខ៨ ចាញ់ Southampton ២ពិន្ទុ ប៉ុន្តែនៅសល់១ប្រកួតក្នុងដៃ ខណៈដែលពួកគេ ក៏ត្រូវការ៣ពិន្ទុដ៏សំខាន់ផងដែរនៅយប់នេះ ដើម្បីធានាបានកៅអីលេងនៅ UEFA Europa League រដូវកាលក្រោយ។ រីឯ Chelsea ស្ថិតិនៅលេខ៨ នៅក្រោមហង្សក្រហម ដល់ទៅ១០ពិន្ទុ ហើយនឹងគ្មានកៅអី លេងនៅអឺរ៉ុបនឹងគេទេ សម្រាប់រដូវកាលក្រោយ។ សម្ដីអ្នកចាត់ការ៖
Jurgen Klopp អ្នកចាត់ការក្រុម Liverpool៖ "យើងអាចនឹងបញ្ចប់ចំណាត់ថ្នាក់លេខ៦ តែវាមិនមែនជាជោគជ័យរបស់ក្លឹបនោះទេ ប៉ុន្តែគ្រប់គ្នាចាប់អារម្មណ៍ និងចង់ឃើញក្រុមរីកចម្រើន។ យើងនឹងខំលេងឲ្យបានល្អបំផុត ដើម្បីបញ្ចប់រដូវកាលឲ្យបានលទ្ធផលប្រសើរបំផុត”។
Guus Hiddink អ្នកចាត់ការក្រុម Chelsea៖ "Liverpool បានផ្លាស់ប្ដូរចូលអ្នកចាត់ការដ៏ល្អ។ ពួកគេជាក្លឹប ដែលមានប្រវត្តិអស្ចារ្យ ហើយជាមួយនឹងទម្រង់លេងរបស់ Klopp ពួកគេនឹងកាន់តែខ្លាំងខុសប្លែក។ ពេលនេះ ពួកគេជាក្រុមមានកម្លាំងចិត្តស្មារតីក្រុមល្អ ហើយយើងពិតជារីករាយណាស់ ដែលបានប៉ះពួកគេ”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Liverpool នឹងអវត្តមាន Divock Origi, Jordan Henderson, Danny Ings, Joe Gomez និង Danny Ward ដោយសាររបួស ខណៈដែល Mamadou Sakho ជាប់ពិន័យ។ Klopp អាចនឹងទុកជើងកីឡាករសំខាន់ៗមួយចំនួនដូចជា Daniel Sturridge និង Philippe Coutinho...សម្រាប់ប្រកួតផ្ដាច់ព្រ័ត្រ UEFA Europa League សប្ដាហ៍ក្រោយ។ ដូច្នេះ១១នាក់ដំបូងរបស់ហង្សក្រហម អាចជា៖ Mignolet; Flanagan, Skrtel, Toure, Randall; Allen, Stewart, Ojo, Firmino, Ibe; Benteke។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
Liverpool ឈ្នះ Chelsea តែ១ដងគត់ ក្នុង៧ប្រកួតចុងក្រោយនៅ Premier League (ស្មើ៣, ចាញ់៣)។
ប៉ះគ្នាចុងក្រោយនៅ Stamford Bridge រដូវកាលនេះ កាលខែតុលា ឆ្នាំមុន Liverpool ឈ្នះ ៣-១។
Liverpool ខកខានឈ្នះ Chelsea នៅ Anfield តាំងពីឈ្នះ ៤-១ កាលខែឧសភា ឆ្នាំ២០១២៕
ព្យាករគូនេះគឺ៖ Liverpool ២-១ Chelsea , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Sky Sports