• 2014-12-05 17:24:28
  • ប្រដាល់

វង្ស ណយ ​បង្ហោះ​រូប​៣​សន្លឹក​ឌឺ​ពី​ជីវិត​ពិត​អ្នក​ប្រដាល់​ស្រុក​ខ្មែរ

  • 2014-12-05 17:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​នាគ​វង្ស ណយ​បាន​បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ក្នុង​នោះ​រូប​ថត​មួយ​សន្លឹក​មាន​ស្ពាយ​​ខ្សែ​ក្រវាត់​ពីរ​ស្ថាប័ន​ដែល​ចង់​​បង្ហាញ​​ថា នេះ​ហើយ​ពី​ជីវិត​​អ្នក​ប្រដាល់​ស្រុក​ខ្មែរ បើ​ទោះ​ជា​ក្លាយ​ជា​ជើង​ខ្លាំង​មាន​រហូត​ដល់​ខ្សែ​ក្រវាត់​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​តែ​ខ្វះ​ខាត​គ្មាន​ទី​បញ្ចប់។

 

 

រូប​ថត​មួយ​សន្លឹក​​គឺ​អតីត​កីឡាករ​ប្រដាល់ ជិន រ៉ា ដែល​បាន​ឈប់​ពី​អាជីព​ប្រដាល់​ទៅ​ធ្វើ​ជា​កម្មករ​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​ស្ពាយ​ខ្សែក្រវាត់​ពីរ​គ្រឿង និង​កំពុង​កាន់​វែក​​ចំអិន​អាហារ។ ចំណែក​រូប​ថត​ពីរ​សន្លឹក​ទៀត​ជា​កីឡាករ​មិន​សូវ​ល្បី​ឈ្មោះ​បាន​បង្ហាញ​ពី​របួស​បែក​មុខ និង​បាក់​ធ្មេញ​ ព្រោះ​តែ​ឡើង​ប្រដាល់។ វង្ស ណយ​បាន​សរសេរ​យ៉ាង​ខ្លី​ថា «ជីវិត​អ្នក​ប្រដាល់​អញ្ចឹង​ហើយ»។

 

 

 

 

ឃើញ​រូប​ថត​ទាំង​នេះ តើ​អ្នក​គាំទ្រ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់