ក្រុមកម្ពុជាហាត់មិនទាន់ជុំគ្នា មុនពេលហោះទៅបំប៉នសមត្ថភាពនៅសិង្ហបុរី
បន្ទាប់ពីរំសាយក្រោយការប្រកួតមិត្តភាពអន្តរជាតិនៅទឹកដីហុងកុងកាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានចេញបញ្ជីឈ្មោះថ្មីកាលពីថ្ងៃទី៩ ខែកញ្ញា ហើយបានចាប់ផ្តើមប្រមូលប្តុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិពីរបីថ្ងៃហើយ បន្ទាប់ពីលីគបាល់ទាត់កំពូលកម្ពុជាបានបញ្ចប់។ ទោះជាយ៉ាងណា ការហ្វឹកហាត់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ កីឡាករទាំងអស់មិនទាន់បានចូលហ្វឹកហាត់ជុំគ្នាអស់នៅឡើយទេ ដោយសារកីឡាករមួយចំនួនជាប់សម្រាកលំហែកាយ។