- 2019-09-06 04:48:02
- បាល់ទាត់
ខ្សែការពារឆ្នើម ហុងកុង ម្នាក់សន្លប់មុនប៉ះគោព្រៃកម្ពុជាតែអត់មានអ្នកដឹង
- 2019-09-06 04:48:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែការពារឆ្នើម ហុងកុង ម្នាក់សន្លប់មុនប៉ះគោព្រៃកម្ពុជាតែអត់មានអ្នកដឹង
ចន្លោះមិនឃើញ
កីឡាករ Law Tsz Chun ខ្សែការពារឆ្នើមរបស់ក្រុមហុងកុងបានដួលសន្លប់ក្នុងទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ពោលគឺអំឡុងពេលហ្វឹកហាត់ត្រៀមប្រកួតជាមួយនឹងកម្ពុជាកាលពីម្សិលមិញនេះ។
យោងតាមប្រភពច្បាស់ការមួយប្រាប់ថា កីឡាករលេខ១៧ រូបនេះមិនមានអាការៈមិនស្រួលខ្លួន ឬមានបញ្ហាសុខភាពអ្វីនោះទេ តែដោយសាររូបគេ ត្រូវមួយបាល់ចំកណ្ដាលមុខទើបធ្វើឲ្យពិបាកដកដង្ហើម សន្លប់ហើយត្រូវសែងចេញក្រៅភ្លាមៗនោះតែម្ដង។ កីឡាករវ័យ២២ឆ្នាំរូបនេះ កំពុងតែប្រកបអាជីពនៅក្លឹបមួយឈ្មោះថា Kitchee នៅហុងកុង។ ថ្មីៗនេះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជំនួបមិត្តភាពរបស់ក្លឹប Kitchee និងក្រុមខ្លាំងរបស់អង់គ្លេស Machester City នៅពហុកីឡដ្ឋាន Hong Kong Stadium រូបគេក៏រកគ្រាប់បាល់បាន១គ្រាប់ឲ្យក្រុមរបស់ខ្លួនផងដែរ។
យ៉ាងណាមិញក្រោយអវត្តមានខ្សែការពារឆ្នើមរូបនេះ ហុងកុងបានត្រឹមស្មើជាមួយកម្ពុជាតែប៉ុណ្ណោះ ដោយលទ្ធផលចប់ការប្រកួត ហុងកុង ១-១ កម្ពុជា។ ចំណែកឯកម្ពុជានឹងត្រូវប៉ះក្រុមខ្លាំង បារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដែលនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:៣០ ល្ងាចទៀត៕