- 2019-09-03 04:59:34
- បាល់ទាត់
ដឹកនាំហាត់បាន១ថ្ងៃ Honda ស្រាប់តែពោលពាក្យនេះដាក់ជម្រើសជាតិ
- 2019-09-03 04:59:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹកនាំហាត់បាន១ថ្ងៃ Honda ស្រាប់តែពោលពាក្យនេះដាក់ជម្រើសជាតិ
ចន្លោះមិនឃើញ
Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានមកដឹកនាំក្រុមជាផ្លូវការហើយកាលពីម្សិលមិញនេះ ដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុមហុងកុងនៅថ្ងៃទី៥ខាងមុខ វគ្គជម្រុះ World Cup 2022 ។
ដឹកនាំក្រុមបាន១ថ្ងៃ Honda អាចមើលឃើញនិងនិយាយពីសមត្ថភាពរបស់ក្រុមកម្ពុជាបានហើយ។ អ្នកចាត់ការជប៉ុនរូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនថា៖ “ក្រុមជម្រើសជាតិកម្ពុជា បានអភិវឌ្ឍសមត្ថភាពបានច្រើន។ កីឡាករទាំងអស់ លេងដើម្បីប្រជាជនកម្ពុជា។ សូមចូលរួមគាំទ្រពួកគេទាំងអស់គ្នា”។
ក្រោយពីចប់ការប្រកួតជាមួយក្រុមហុងកុងនៅថ្ងៃទី៥ហើយ ក្រុមកម្ពុជានឹងត្រូវត្រៀមប្រកួតជាមួយក្រុមខ្លាំងប៉ារែនទៀតសម្រាប់ប្រកួតទី២ក្នុងពូល C ដែលមានក្រុមហុងកុង ប៉ារែន អ៊ីរ៉ង់ អ៊ីរាក់ និងកម្ពុជា៕