- 2017-01-31 08:42:40
- ព័ត៌មាន
ចង់ចេះលេងបាល់បោះ ត្រូវយល់ច្បាប់ទាំងអស់នេះ ជាមុនសិន
- 2017-01-31 08:42:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ចេះលេងបាល់បោះ ត្រូវយល់ច្បាប់ទាំងអស់នេះ ជាមុនសិន
ចន្លោះមិនឃើញ
បាល់បោះ ជាកីឡាមួយប្រភេទ ដែលពេញនិយមបំផុតមួយនៅលើពិភពលោក ប៉ុន្តែដើម្បីចេះលេងកីឡានេះបាន អ្នកចាំបាច់ត្រូវតែយល់ពីច្បាប់របស់វាជាមុនសិន។ ចង់ដឹងមានអ្វីខ្លះ សូមទស្សនាខាងក្រោម៖
១. មានបាល់បោះ និងកន្ត្រក
បាល់បោះមាន៤ប្រភេទគឺ មានបាល់បោះសម្រាប់ក្មេងៗ វ័យជំទង់ មនុស្សពេញវ័យ និងសម្រាប់នារីៗ។ កន្ត្រក មានកម្ពស់១០ហ្វីត (ជាង៣ម៉ែត្រ), ប្រវែង៩៤ហ្វូត (២៨,៦៥ម៉ែត្រ) និងទទឹង៥០ហ្វូត (១៥,២៤ម៉ែត្រ)។
២. ចែកជា២ក្រុម ហើយក្រុមណាបានពិន្ទុច្រើនឈ្នះ
បាល់បោះ លេងដោយមាន២ក្រុមប្រកួតគ្នា ហើយក្រុមនីមួយៗអាចមានសមាជិកសរុប១៥នាក់ ប៉ុន្តែលេងម្តងៗម្ខាងតែ៥នាក់ប៉ុណ្ណោះ។ ៥នាក់ មាន Guard (អ្នកការពារ) ២នាក់, Center (តំបន់កណ្ដាល) ម្នាក់ និង Forward (ប្រយុទ្ធ) ២នាក់។ ក្នុងចំណោម២ក្រុម ក្រុមណាដែលទទួលបានពិន្ទុពីការស៊ុតចូលច្រើនជាងគេ នឹងទទួលបានជ័យជម្នះ។
៣. ការស៊ុត និងការបានពិន្ទុ
ការស៊ុត អាចបានពិន្ទុពី១ ដល់៣ពិន្ទុ ទៅតាមចម្ងាយនៃការស៊ុតលើទីលាន។ ស៊ុតក្នុងតំបន់ខ្សែកោងសធំ បាន២ពិន្ទុ, ស៊ុតចូលក្រៅប្រអប់ខ្សែកោងសធំបាន៣ពិន្ទុពេញ និងស៊ុតក្នុងប្រអប់ខ្សែកោងសតូច (Free Throw Shots) បាន១ពិន្ទុ។
៤. រយៈពេលលេង និងរបៀបលេង
ការប្រកួតម្តងៗមានរយៈពេល១២នាទី និងមានចំនួន៤តង់។ អ្នកលេងបាល់បោះ អាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ញាក់បាល់ និងអាចស៊ុតដោយខ្លួនឯង។ កីឡាករទាំងអស់ មិនអាចញាក់២ដងតែម្នាក់ឯងជាប់ៗគ្នាទេ ហើយក៏មិនអាចដើរឬរត់កាន់បាល់ដោយមិនបានញាក់នោះដែរ។
ចង់ដឹងច្បាស់បន្ថែម សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖ តោះ! ស្គាល់កីឡាករបាល់បោះ១០នាក់ ដែលមានជាងគេបំផុតលើលោក