• 2024-04-02 12:29:20
  • បាល់ទាត់

Marcos Alonso នឹង​ចាកចេញ​ពី​ Barca នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​

  • 2024-04-02 12:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Marcos Alonso នឹង​ចាកចេញ​ពី​ក្លឹប​ Barcelona ក្នុង​នាម​ជា​ Free Agent នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano

ការ​ចាកចេញ​នេះ​គឺ​ភាគី​ទាំង​សង​ខាង​បាន​សម្រេច​ចិត្ត​ឯកភាព​គ្នា​ដោយ​ Alonso នឹង​ចាកចេញ​ក្នុង​ខែ​មិថុនា​នេះ​ ក្រោយ​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

នៅ​ក្នុង​រដូវកាល​នេះ​ Alonso មិន​សូវ​ជា​បាន​ចូល​រួម​លេង​ឲ្យ​ក្លឹប​ Barca ប៉ុន្មាន​ទេ​ព្រោះ​តែ​មាន​រដូវកាល​ឆ្អឹង​ខ្នង​ ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​ជាង​ ៤ខែ​មក​ហើយ​។

កីឡាករ​នេះ​បាន​មក​លេង​ឲ្យ​ Barca តាំង​ពី​ឆ្នាំ​២០២២/២៣មក​ ដោយ​ចូល​លេង​សរុប​បាន​ ៤៤ប្រកួត​ និង​ស៊ុត​ចូល​ ៣គ្រាប់​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី