• 2024-03-18 13:21:42
  • បាល់ទាត់

មក​ស្គាល់​ខ្សែការពារ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក​

  • 2024-03-18 13:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​​ William Saliba ជា​ខ្សែការពារ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ នៅ​លើ​ពិភពលោក​។ បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt កាល​ពី​ពេល​ថ្មីៗ​នេះ​។

នៅ​ក្នុង​ខណៈ​នេះ​ Saliba មាន​តម្លៃ​ខ្លួន​ ៨០លាន​អ៊ឺរ៉ូ​ ដោយ​គេ​ទើប​ឡើង​តម្លៃ​ខ្លួន​ ១០លាន​អ៊ឺរ៉ូ​ក្រោយ​ទីផ្សារ​កីឡាករ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទី​ផ្សារ​កាល​ពី​ពេលថ្មីៗ​នេះ​។

កីឡាករ​នេះ​មាន​វ័យ​២២ឆ្នាំ​ហើយ​ ដោយ​ចូល​លេង​ឲ្យ​ Arsenal ចាប់​ពី​ឆ្នាំ​២០១៩មក​ ក្នុង​តម្លៃ​ខ្លួន​ត្រឹម​២២.៥លានអ៊ឺរ៉ូ​ប៉ុណ្ណោះ​។

ខ្សែការពារ​​ដែល​មាន​តម្លៃ​ខ្លួន​ប្រហែល​នឹង​ Sliba នៅ​ក្នុង​ពេល​នេះ​គឺ​ ខ្សែការពារ​ Ruben Dias ដែល​មាន​តម្លៃ​ ៨០លាន​អ៊ឺរ៉ូ​ដូចគ្នា​ ដោយ​កីឡាករ​នេះ​មិន​មាន​ការ​ប្រែប្រួល​តម្លៃ​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​ភាព​តម្លៃ​ខ្លួន​កីឡាករ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី