• 2024-03-18 07:47:57
  • បាល់ទាត់

អនុប្រធាន​មន្ទីរអប់រំ ​យុវជន​ និង​កីឡា​ រាជធានី​ភ្នំពេញ៖​ ការ​ប្រកួត​សិស្ស​មធ្យម​សិក្សា​ជើងឯក​ឆ្នាំ​២០២៣-២៤​ ជំរុញ​យុវជន​ឲ្យ​លេង​កីឡា​

  • 2024-03-18 07:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​មន្ទីរអប់រំ ​យុវជន​ និង​កីឡា​ រាជធានី​ភ្នំពេញ​ ថា​ការ​ប្រកួត​សិស្ស​មធ្យម​សិក្សា​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ​ ឆ្នាំ​២០២៣-២៤​ គឺ​ជា​ការ​លើក​ស្ទួយ​វិស័យ​កីឡា​ និង​បាន​ជំរុញ​យុវជន​ឲ្យ​លេង​កីឡា​ផង​ដែរ។​

លោក​ អ៊ុក​ ចន្ថា​

ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​សិស្ស​មធ្យម​សិក្សា​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ លោក​ អ៊ុក​ ចន្ថា​ សូម​ថ្លែង​អំណរគុណ​ដល់​ប្រតិភូ​កីឡា​ និង​នាយក​សាលា​នានា​ដែល​បាន​ខិតខំ​បង្កើត​ឲ្យ​មាន​ជា​ក្រុម​កីឡា​ផ្សេងៗ​បាន​មក​ចូលរួម​ក្នុង​កា​ប្រកួត​ឆ្នាំ​នេះ។​ ចំពោះ​សាលា​ដែល​មិន​បាន​ចូលរួម​ក្នុង​ឆ្នាំ​នេះ​សូម​ឲ្យ​មាន​ឆន្ទៈ​រៀបចំ​ក្រុម​ដើម្បី​បាន​ចូល​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​ក្រោយ។​

ទិដ្ឋភាពថ្ងៃបិទការប្រកួត

លោក​ អ៊ុក​ ចន្ថា​ បន្ថែម​ទៀត​ថា​ ការ​ចូលរួម​ពី​បណ្ដា​សាលា​នានា​នេះ​បាន​បញ្ជាក់​ពី​ទឹកចិត្ត​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​រាជ​ធានីភ្នំពេញ។​ ប្រកួត​សិស្ស​មធ្យម​សិក្សា​ជ្រើសរើស​ជើងឯក​នេះ​ជា​ការ​ជំរុញ​ដល់​យុវជន​ឲ្យ​លេង​កីឡា​ និង​ចាប់​យក​កីឡា​ណា​មួយ​ដែល​ខ្លួន​ស្រឡាញ់​នាំ​ឲ្យ​រឹតតែ​មាន​ធនធាន​កីឡា​បន្ថែម​ទៀត​ក្នុង​រាជធានីភ្នំពេញ។​

ទិដ្ឋភាពថ្ងៃបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​សិស្ស​មធ្យម​សិក្សា​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ​ ឆ្នាំ​២០២៣-២៤​ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១១​ ដល់​ ១៧​ ខែ​មីនា​ ឆ្នាំ​២០២៤។​ ការ​ប្រកួត​នេះ​មាន​ប្រភេទ​កីឡា​ដូច​ជា​ បាល់ទាត់​ បាល់ទះ​ បាល់បោះ​ អត្តពលកម្ម​ និង​វាយ​កូន​ឃ្លី​លើ​តុ។​ ពិធី​បិទ​បញ្ចប់​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី១៧​ ខែ​មីនា​ នៅ​វិទ្យា​ជ្រោយចង្វា៕​

ទិដ្ឋភាពថ្ងៃបិទការប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី