• 2024-03-15 13:48:39
  • បាល់ទាត់

Foden បន្ត​ឡើង​តម្លៃ​ខ្លួន​មិន​ធម្មតា​សម្រាប់​រដូវកាល​នេះ​

  • 2024-03-15 13:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Phil Foden បាន​បន្ត​ឡើង​តម្លៃ​មិន​ធម្មតា​សម្រាប់​រដូវកាល​ឆ្នាំ​២០២៣​/២៤។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt។

នៅ​ក្នុង​រដូវកាល​នេះ​កីឡាករ​នេះ​បាន​ឡើង​តម្លៃ​ខ្លួន​២០លាន​អ៊ឺរ៉ូ​ហើយ​ ដោយ​ចាប់​ពី​ចុង​ឆ្នាំ​២០២៣​មក​ កីឡាករ​នេះ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ ១១០លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយ​មាន​បច្ចុប្បន្ន​ភាព​ទីផ្សារ​កីឡាករ​កាល​ពី​ពេលថ្មីៗ​នេះ​តម្លៃ​ខ្លួន​របស់​គេ​បាន​កើន​ឡើង​រហូត​ទៅ​ដល់​ ១៣០លាន​អ៊ឺរ៉ូ​។

Foden ជា​កីឡាករ​បណ្ដុះបណ្ដាល​ដោយ​ Man City ផ្ទាល់​ដោយ​គេ​មក​លេង​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៨ ក្នុង​តម្លៃ​ខ្លួន​៥លាន​អ៊ឺរ៉ូ​ រហូត​មក​ដល់​តម្លៃ​ខ្លួន​ ១៣០លាន​អ៊ឺរ៉ូ​នេះ​។

ក្នុង​រដូវកាល​នេះ​ គេ​ចូល​លេង​ឲ្យ​ Man City បាន​៤០ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​ ១៨គ្រាប់​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី