• 2024-03-04 10:59:02
  • បាល់ទាត់

Foden ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ PL ប្រចាំ​ប្រកួត​ Man City តទល់​នឹង​ Man Utd

  • 2024-03-04 10:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Phil Foden បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ Premier League ប្រចាំ​ប្រកួត​ Manchester City តទល់​នឹង​ក្លឹប​ Manchester United ក្នុង​លទ្ធផល​ ៣-១ កាល​ពី​ម្សិលមិញ​នេះ​។

កីឡាករ​នេះ​បាន​ជួយ​ Man City ឲ្យ​ឈ្នះ​ក្នុង​លទ្ធផល​ខាង​លើ​ដោយ​សុទ្ធ​ចូល​ ២គ្រាប់​ ក្នុង​តង់​ទី​២ នូវ​នាទី​ទី​៥៦ និង​នាទី​ទី​៨០ ហើយ​ Haaland ក៏​រក​បាន​មួយ​គ្រាប់​បន្ថែម​ក្នុង​នាទី​ទី​ ៩០+១ ចំណែក​ឯ​ Man Utd រក​បាន​១គ្រាប់​ ដោយ​ Macus Rashford។

ក្រោយ​ជួយ​ឲ្យ​ Man City ឈ្នះ​ Man Utd បែប​នេះ​ លោក​ Pep Guardiola បាន​លើក​ឡើង​ Foden ជា​កីឡាករ​ឆ្នើម​នៅ​ Premier League ឥឡូវ​នេះ​។

នៅ​ខណៈ​នេះ​ Man City ឈរ​នៅ​លំដាប់​ទី​២ក្នុង​តារាង​ប្រកួត​ PL ដោយ​មាន​ ៦២ពិន្ទុ​ ខណៈ​ Liverpool នាំ​មុខ​គេ​មាន​ ៦៣ពិន្ទុ​៕

ប្រភព៖ Premier League អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី