• 2024-02-28 11:19:48
  • បាល់ទាត់

Haaland បន្ត​បង្ហាញ​សមត្ថភាព​មិន​ធម្មតា​ជួយ​ Man City

  • 2024-02-28 11:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Erling Haaland បាន​បន្ត​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ដើម្បី​ក្លឹប​ Manchester City របស់​ខ្លួន​នៅ​ក្នុង​រដូវកាល​នេះ​។

ជាក់​ស្ដែង​នៅ​ក្នុង​ថ្ងៃនេះ​ កីឡាករ​រូប​នេះ​បាន​រកគ្រាប់​បាល់​ឲ្យ​ Man City បាន​រហូត​ទៅ​ដល់​៥គ្រាប់​ ក្នុង​រយៈពេល​៥៨នាទី​ ក្នុង​ការ​ប្រកួត​ FA Cup តទល់​នឹង​ក្លឹប​ Luton Town ដែល​មាន​លទ្ធផល​ចុងក្រោយ​ ២-៦។

នៅ​ក្នុង​រដូវកាល​នេះ​ គេ​បាន​ចូល​លេង​ឲ្យ​ Man City បាន​៣០ប្រកួត​ ដោយ​ស៊ុត​ចូល​ ២៧គ្រាប់​។ គេ​ក៏​បាន​ចូល​រួម​ជួយ​ក្លឹប​នេះ​ឲ្យ​ឈរ​ក្នុង​លំដាប់​លេខ​២ ក្នុង​តារាង​ប្រកួត​ Premier League ផង​ដែរ​ដោយ​កំពុង​មាន​៥៩ពិន្ទុ​ ខណៈ​ Liverpool កំពុង​ឈាន​មុខ​មាន​ ៦០ពិន្ទុ​។

Haaland ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​សម្រាប់​ Man City ដោយ​គេ​អាច​សម្រប​ខ្លួន​បាន​ភ្លាមៗ​ជា​មួយ​ក្លឹប​។ កាល​ពី​រដូវកាល​មុន​ ដែល​ជា​រដូវកាល​ដំបូង​របស់​គេ​នៅ​ក្លឹប​នេះ​ គេ​អាច​រក​បាន​ ៥២គ្រាប់​ ក្នុង​៥៣ប្រកួត​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី