• 2023-04-28 09:24:25
  • ព័ត៌មាន

សម្ដេច ទៀ បាញ់៖ ប្រតិភូកីឡាខ្លះបានអញ្ជើញមកដល់ម្ពុជា​ ហើយលាន់មាត់ចំពោះមុខម្ហូបខ្មែរ

  • 2023-04-28 09:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ កម្ពុជាដែលជាម្ចាស់ផ្ទះបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលគណៈប្រតិភូ កីឡាករ-កីឡាការិនីបរទេស ដើម្បីស្នាក់នៅ និងហូបចុកដ៏សមរម្យ។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលនេះ គឺមានគណៈប្រតិភូកីឡាមួយចំនួនបានអញ្ជើញមកដល់កម្ពុជាហើយ ហើយបានភ្លក្សម្ហូបខ្មែរ ហើយពោលថាឆ្ងាញ់ រសជាតិអាចទទួលយកបានទៀតផង។

សម្ដេចឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការCAMSOC បានបង្ហាញការស្វាគមន៍ ចំពោះប្រតិភូកីឡាផ្សេងទៀតដែលសម្ដេចថា ចាប់ពីថ្ងៃទី៣ ខែឧសភា តទៅ គណៈប្រតិភូអញ្ជើញមកដល់កម្ពុជាកាន់តែច្រើន ដូច្នេះក្នុងនាមកម្ពុជាដែលជាប្រទេសតូច មានបេះដូងធំ បានយកស្មារតី បម្រើ គោរពស្រឡាញ់ចំពោះប្រតិភូទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា។

ទន្ទឹមគ្នានេះសម្ដេចពិជ័យសេនា ក៏លើកឡើងថា ក្នុងរយៈពេលដែលព្រឹត្ដិការណ៍ដ៏ស្ចារ្យនេះកើតឡើង នឹងមានការប្រកួតយកឈ្នះចាញ់ ក្នុងភាពជាកីឡានៃប្រទេសនីមួយៗ ជារឿងមួយ ប៉ុន្ដែក្នុងពេលនេះកម្ពុជាមានឱកាសច្រើន ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងអ្វីដដែលខ្មែរមានទៅកាន់ពិភពលោក។ សម្ដេចថា តាមរយៈពិធីបើក និងបិទ ព្រឹត្ដិការណ៍ឡានេះ ជាមធ្យោបាយជំរុញឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។

បើតាមអង្គសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលវត្ដមានសម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ថោង ខុន និងឯកឧត្ដម វ៉ាត់ ចំរើន ប្រតិភូសុទ្ធជួរមុខមានជាង ៩០០០នាក់។ ក្នុងនោះមានសណ្ឋាគារចំនួន ១១ កន្លែងនៅភ្នំពេញ ត្រូវបានដាក់ត្រៀមទទួលប្រតិភូកីឡាស្នាក់នៅ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី