- 2022-08-30 07:31:42
- ប្រដាល់
ផាន ផាន់ណាត់៖ ស្រឡាញ់ ឡៅ ចិត្រា ចាន់ ប៊ុនហឿន ទើបជំរុញខ្លួនចាប់អាជីពប្រដាល់
- 2022-08-30 07:31:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាន ផាន់ណាត់៖ ស្រឡាញ់ ឡៅ ចិត្រា ចាន់ ប៊ុនហឿន ទើបជំរុញខ្លួនចាប់អាជីពប្រដាល់
ចន្លោះមិនឃើញ
អ្នកប្រដាល់ដើមកំណើតពីខេត្តបាត់ដំបង ផាន ផាន់ណាត់ ថាកីឡាករដែលខ្លួនស្រឡាញ់ចូលចិត្តនោះគឺ ឡៅ ចិត្រា និង ចាន់ ប៊ុនហឿន ជាហេតុជំរុញខ្លួនឲ្យចាប់អាជីពប្រដាល់មកដល់ពេលនេះ។
ផាន ផាន់ណាត់ បានឲ្យដឹងថា អំឡុងឆ្នាំ ២០១៨ រូបគេបានមើលការប្រកួតរបស់ ឡៅ ចិត្រា ចាន់ ប៊ុនហឿន ធ្វើឲ្យខ្លួនចាប់ស្រឡាញ់ និងចូលចិត្តវិស័យប្រដាល់គុនខ្មែរនេះ។ ដោយសារមានទំនាក់ទំនងជាមួយរៀមច្បង វង្ស វិឆ័យ ក៏បានឲ្យខ្លួនចូលហ្វឹកហាត់នៅក្លឹបប្រដាល់ឆត្រយោង ៩១១។
អ្នកលេងគុនខ្មែររូបនេះបង្ហើបក្ដីស្រមៃក្នុងអាជីពឈឺសាច់នេះថា ចង់បានខ្សែក្រវាត់ ចង់ល្បីឈ្មោះដូចរៀមច្បងផ្សេងៗដែរ ដូច្នេះមានតែការខំប្រឹងតស៊ូទៀតប៉ុណ្ណោះទើបឈានរកភាពជោគជ័យនេះបាន។ ផាន់ណាត់ មានការសោកស្ដាយខ្លាំងណាស់ដែរ ដែលមានឱកាសលេងខ្សែក្រវាត់ខារ៉ាបាវឥលូវនេះនៅបាយ័នហើយ តែធ្វើមិនសូវបានល្អដោយសារខ្លួននៅខ្ចីជាងគេ។ រូបគេប្ដេជ្ញាខំប្រឹងហ្វឹកហាត់បន្ថែមទៀតដើម្បីស្វែងរកឱកាសលេងខ្សែក្រវាត់ជាថ្មីទៀត។
រំលឹកដែរថា ផាន ផាន់ណាត់ ជាសិស្សគុននៃក្លឹបប្រដាល់ឆត្រយោង ៩១១។ រូបគេប្រឡូកគុនខ្មែរប្រហែល ៤ឆ្នាំមកហើយ។ បច្ចុប្បន្នកីឡាកររូបនេះកំពុងលេងខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមនៅសង្វៀនបាយ័ន៕