• 2022-05-10 02:50:17
  • បាល់ទាត់

អ្នក​គាំទ្រ Liverpool នាំ​គ្នា​ជ្រួលច្របល់​ ក្រោយ​ឮ​ដំណឹង Bayern ចង់​ឆក់​យក​ Mane

  • 2022-05-10 02:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​​របស់ Liverpool មិន​សប្បាយ​ចិត្ត​​សោះ​ បន្ទាប់​ពី​ឮ​ដំណឹង​ Sadio Mane ជា​គោលដៅ​ផ្ទេរ​​របស់ Bayern Munich ក្នុង​រដូវ​ក្ដៅ​នេះ។

សេចក្ដី​រាយការណ៍​ពី​ប្រទេស​អាល្លឺម៉ង់​​បាន​ចេញ​ផ្សាយ​ថា នាយក​ផ្នែក​កីឡា​របស់ Bayern លោក Hasan Salihamidzic បាន​ជួប​ជាមួយ​អ្នក​តំណាង​របស់ Mane លើ​កោះ Majorca កាល​ពី​ថ្ងៃ​សុក្រ​​មុន​ដើម្បី​ពិភាក្សា​​លទ្ធភាព​នៃ​ការ​ផ្ទេរ។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Liverpool ភ្ញាក់ផ្អើល​ខ្លាំង​ ដោយ​​តែ Mane ជា​កីឡាករ​ដើរ​តួ​សំខាន់​ក្នុង​ក្រុម​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jurgen Klopp ចាប់​តាំង​​​ចុះ​កុងត្រា​ពី​ក្លឹប Southampton កាល​ពី​ឆ្នាំ​២០១៦។

លើ​បណ្ដាញ​សង្គម Twitter កាល​ពី​ថ្ងៃ​ច័ន្ទ​​ អ្នក​គាំទ្រ​របស់​ហង្សក្រហម​ម្នាក់​បាន​និយាយ​ថា៖ “Sadio Mane ចាកចេញ​​ទៅ Bayern ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង”។ ឯ​ម្នាក់​ទៀត​បាន​សរសេរ​ថា៖ “ប្រសិន​បើ​ Sadio Mane ផ្ទេរ​ទៅ Bayern ខ្ញុំ​នឹង​យំ”។ ជាមួយ​គ្នា​នេះ​អ្នក​គាំទ្រ​ផ្សេង​ម្នាក់​ទៀត​បាន​អង្វរ​ Mane កុំ​ឲ្យ​ធ្វើ​បែប​នេះ។

Mane នឹង​ឈាន​ចូល​ដល់​កុងត្រា​ឆ្នាំ​​ចុងក្រោយ​នៅ Anfield ក្នុង​រដូវ​ក្ដៅ​នេះ​ ហើយ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ពិភាក្សា​សំខាន់​ណា​មួយ​បាន​កើត​ឡើង​នៅ​ឡើយ​​អំពី​ការ​បន្ថែម​កុងត្រា​ថ្មី​ដើម្បី​បន្ត​នៅ។ Mohamed Salah ឈាន​ចូល​ដល់​កុងត្រា​ឆ្នាំ​ចុងក្រោយ​ដូច​គ្នា ប៉ុន្តែ Liverpool បាន​ខិតខំ​​ជា​ខ្លាំង​​ដើម្បី​​ផ្ដល់​ជូន​កុងត្រា​ថ្មី​​ដល់​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប។ ការ​មិន​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ Mane ទំនង​ជាង​ក្លឹប​ចង់​ឲ្យ​គេ​រក​ការ​ប្រកួតប្រជែង​ថ្មី ប៉ុន្តែ​គំនិត​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ឡើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់