• 2022-04-20 04:35:14
  • ប្រដាល់

ស្ដាយ​ណាស់!​ ម្ចាស់​ខ្សែក្រវាត់​ WBA Asia​ របស់​កម្ពុជាមិន​បាន​ប្រកួត​ស៊ីហ្គេម​ខែក្រោយ​ទេ​

  • 2022-04-20 04:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ខ្មែរ-អាមេរិក​ Eric Pen​ គឺ​មិន​បានប្រកួត​នៅ​ស៊ីហ្គេម​ លើក​ទី៣១​ ខែ​ក្រោយ​នេះ​ជូន​កម្ពុជា​ទេ​ព្រោះ​តែ​បញ្ហា​ទម្ងន់​មិន​អាច​ទម្លាក់​ចុះ​មក​បាន​ខណៈ​សហព័ន្ធ​ក៏​មាន​ការ​សោកស្ដាយ​ផង​ដែរ​ចំពោះ​រឿង​នេះ។​

កីឡាករ Eric Pen​ កាល​មក​ខ្មែរ

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​បាន​ឲ្យ​ដឹង​ថា​ នៅ​ស៊ីហ្គេម​ លើក​ទី៣១​ អំឡុង​ខែ​ក្រោយ​នេះ​គឺ​មិន​មាន​ឈ្មោះ​ម្ចាស់​ខ្សែក្រវាត់​ WBA Asia​​ ខាងលើ​នោះ​ឡើយ​ពោល​ដូច​ជម្រាប​ជូន​គឺ​បញ្ហា​ទម្ងន់​តែ​ម្ដង។​ វិញ្ញាសា​ទម្ងន់​៩១​ ដែល​ត្រូវ​លេង​នេះ​គឺ​រូប​គេ​លំបាក​និង​ធ្វើ​ គឺ​ធ្វើ​មិន​ចុះ​តែ​ម្ដង​ជា​ពិសេស​អំឡុង​បរិបទ​កូវីដ។​

កីឡាករ Eric Pen​ ឈ្នះកន្លងទៅ

មួយ​វិញ​ទៀត​គឺ​គីឡូ​ដើម​របស់​ Eric Pen​ គឺ​លេង​៩១​បូក​ ដូច្នេះ​គឺ​ពិបាក​សម្រាប់​លោក​ក្នុង​ការ​ធ្វើ​ទម្លាក់​ចុះ​មក។​ យ៉ាងណា​នៅ​ស៊ីហ្គេម​ ក្នុង​ប្រទេស​កម្ពុជា​ ២០២៣​ គឺ​សហព័ន្ធ​នឹង​ដាក់​ឲ្យ​រូប​គេ​លេង​លើ​វិញ្ញាសា​ ៩២​បូក ​តែ​ម្ដង​ ពោល​ឲ្យ​តែ​មាន​ទម្ងន់​ចាប់​ពី​ ៩២​ ឡើង​ទៅ​គឺ​ប្រកួត​បាន​ហើយ​ ដូច្នេះ​ជើង​ខ្លាំង​ខាង​លើ​នៅ​តែ​មាន​ឱកាស​ប្រកួត​រក​មេដាយ​ជូន​កម្ពុជា។​

កីឡាករ Eric Pen​ ឈ្នះកន្លងទៅ

អគ្គលេខាធិការ​រូប​នេះ​ក៏​បង្ហាញ​នូវ​ការ​សោកស្ដាយ​ និង​មិន​មាន​ការ​ដាក់​បន្ទុក​លើ​ខាង​ណា​ដែរ​ ដោយ​គ្រាន់​តែ​បាត់បង់​ធនធាន​ល្អ​ដែល​ជា​កីឡាករ​មាន​បទ​ពិសោធ​ មាន​សមត្ថភាព​មួយ​រូប​ក្នុង​ស៊ីហ្គេម​វៀតណាម។​

រំលឹក​ដែរ​ថា​ ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ប្រទេស​វៀតណាម​ នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១២​ ដល់​ ២៣​ ខែ​ឧសភា​ ឆ្នាំ​២០២២។​ កម្ពុជា​នឹង​បញ្ជូន​ ៣៣​ប្រភេទ​កីឡា​ទៅ​ចូលរួម​ប្រជែង​មេដាយ។​ ដោយ​ឡែក​ប្រដាល់​សកល​ក៏​នឹង​ចូលរួម​ផង​ដែរ។​ ប្រដាល់​សកល​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ ៨រូប៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់