• 2022-03-21 04:35:11
  • ប្រដាល់

អ៊ុយក្រែន​ឲ្យ Loma ​និង Usyk ទៅ​ប្រកួត​វិញ តែ​សាមី​ខ្លួន​ស្ទាក់ស្ទើរ​ព្រោះ​ជាប់​ធ្វើ​ទ័ព​ការពារ​ក្រុង​គៀវ

  • 2022-03-21 04:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​ទាំង​ពីរ Oleksandr Usyk និង Vasy Lomachenko ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ហាត់​និង​ប្រកួត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​អ្នក​ចាំ​គូ (Promoter) Bob Arum។

តាម​ការ​គ្រោង​ទុក​ Usyk ត្រូវ​ប្រឈម​មុខ​ជាមួយ Anthony Joshua ក្នុង​ការ​ប្រកួត​សងសឹក​​ដណ្ដើម​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​នៅ​ក្នុង​ខែ​ឧសភា​ឬ​មិថុនា។ ឯ Lomachenko ត្រូវ​រំពឹង​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់ George Kambosos Jr ក្នុង​ប្រទេស​អូស្ដ្រាលី។

យ៉ាងណាក្ដី ពេល​ដែល​ប្រទេស​រុស្សី​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​ កីឡាករ​ទាំង​ពីរ​បាន​ត្រលប់​មក​កាន់​ស្រុក​កំណើត​​ដើម្បី​ចូល​បម្រើ​​ទ័ព និង​ការពារ​ជាតិ។ តាម​ច្បាប់​បុរស​ដែល​​គ្រប់​អាយុ​​បច្ចុប្បន្ន​មិន​អាច​អនុញ្ញាត​​ចេញ​ពី​អ៊ុយក្រែន​ឡើយ ប្រសិន​បើ​​ពួក​គេ​ត្រូវ​បាន​កោះហៅ​ទៅ​បម្រើ​ទ័ព។

ដោយ​សារ​តែ​ការ​​ចូល​បម្រើ​ទ័ព និង​ច្បាប់​របស់​ប្រទេស​ទាំង Lomanchenko និង Usyk សុទ្ធ​តែ​​មិន​អាច​ប្រកួត។ ប៉ុន្តែ​តាម​ការ​ប្រកាស​និង​បញ្ជាក់​ថ្មី​ៗ​នេះ​ពី​ (Promoter) Bob Arum ថា អ៊ុយក្រែន​បាន​សហការ​ជាមួយ​លោក​អាច​ឲ្យ Lomanchenko និង Usyk ចេញ​ប្រកួត​​បាន ព្រោះ​វា​ជា​​តម្លៃ​នៃ​ការ​ផ្សព្វផ្សាយ​ពេល​ដែល​ពួក​ចេញ​ហាត់ និង​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់។ យ៉ាងណាក្ដី ទាំង​អស់​​នេះ​ក៏​ត្រូវ​អាស្រ័យ​លើ​កីឡាករ​ខ្លួន​ឯង​ផ្ទាល់​ថា ចង់​ចេញ​វាយ ឬ​បន្ត​ការពារ​ជាតិ។

ដោយ​បច្ចុប្បន្ន​ពួកគេ​ទាំង​ពីរ​នាក់​ខាង​លើ​កំពុង​តែ​ស្ពាយកាំភ្លើងជាប់​ខ្លួន នៅសរមភូមិមុខនៅឡើយទេ។ កងទ័ពរុស្ស៊ីកំពុងរុលទៅមុខកាន់តែខ្លាំងហើយ ដោយអាចនឹងវាយចូលក្រុងគៀវបានគ្រប់ពេល។ ដោយក្រុម​កងទ័ពរុស្ស៊ី កំពុងជីកលានដ្ឋានជុំវិញក្រុងគៀវតែម្ដង ដោយទំនងជានឹង​បើក​ការ​វាយ​ប្រហារ​សង្គ្រប់ឆាប់ៗ។ ពលរដ្ឋ និងកងទ័ពអ៊ុយក្រែន ទោះជា​ត្រូវលោមព័ន្ធយ៉ាងនេះក្ដី តែពួកគេក៏បង្ហាញគោលជំហរ ស៊ូរស្លាប់ មិនព្រមចុះចាញ់សង្គ្រាមមួយនេះដែរ៕

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់