
- 2022-03-16 09:35:38
- បាល់ទាត់
ពៅ ប៉ុនវុឌ្ឍី ៖ យើងនៅតែអាចការពារជើងឯកលីគបាន
- 2022-03-16 09:35:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពៅ ប៉ុនវុឌ្ឍី ៖ យើងនៅតែអាចការពារជើងឯកលីគបាន
ចន្លោះមិនឃើញ
«សម្រាប់ខ្ញុំភ្នំពេញក្រោននឹងការពារជើងឯកបាន...ព្រោះអីយើងទើបតែចាញ់១ និងស្មើមួយប្រកួតប៉ុណ្ណោះ»ជាសម្ដីរបស់ ពៅ ប់ុនវុឌ្ឍី សមាជិកក្លឹបភ្នំពេញក្រោនបានប្រាប់មកកាន់ Sabay ។
ការលើកឡើងខាងលើក្រោយក្រុមរបស់ខ្លួនធ្វើមិនបានល្អ ក្នុងការចាប់ផ្ដើមលេងពីរប្រកួតនៃលីគកំពូលកម្ពុជា ( Cambodian Premier League 2022) ពោលគឺប្រកួតទី១បានត្រឹមស្មើទ័ព ០-០ និងប្រកួតទី២ ចាញ់ព្រះខ័នរាជស្វាយរៀង ៣-១ ។ កីឡាករខាងលើបន្ថែមថា បញ្ហារបស់ភ្នំពេញក្រោនក្នុងពីរប្រកួតកន្លងមកគឺការលេងសហការគ្នាមិនបានល្អ ពោលគឺទាំងការការពារ និងការប្រយុទ្ធហាក់ខ្វះការយល់ចិត្តគ្នា។
ទាក់ការប្រកួតលីគកំពូលកម្ពុជានេះដែរ កីឡាកររបស់ភ្នំពេញក្រោនដដែលមើលឃើញថា ដៃគូក្នុងលីគឆ្នាំនេះមានការរៀបចំកាន់តែល្អជាងឆ្នាំមុន ហើយពិសេសគឺក្រុមធំៗដែលមានដូចជា វិសាខា , ស្វាយរៀង និង បឹងកេត។ ប្រកួតបន្ទាប់របស់ភ្នំពេញក្រោន នឹងប៉ះក្រុមបាល់ទាត់ Angkor Tiger នៅទឹកដីខេត្តសៀមរាបថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា៕