
- 2025-04-07 10:45:00
- បាល់ទាត់
Mbappé ស្រ្តីម្នាក់នេះហើយព្រមតាមខ្ញុំគ្រប់កន្លែង
- 2025-04-07 10:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappé ស្រ្តីម្នាក់នេះហើយព្រមតាមខ្ញុំគ្រប់កន្លែង
ចន្លោះមិនឃើញ
លោកស្រី Fayza Lamari ម្ដាយរបស់ខ្សែប្រយុទ្ធ Real Madrid, K, Mbappé បាននិយាយថា លោកស្រីយល់ព្រម ដើរតាមកូនប្រុសរបស់ខ្លួនគ្រប់កន្លែងមិនថាកូនប្រុសរបស់លោកស្រីទៅកាន់ទីណានោះទេ។
លោកស្រីបានប្រាប់ទៅកាន់កូនប្រុសគ្រប់ពេល ទោះកូនប្រុសរបស់លោកស្រីចង់ធ្វើអី ឬចង់ទៅ កាន់ទីកន្លែងណាគឺលោកស្រីតាមកូនប្រុសទាំងអស់។ ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះលើកឡើងទៀតថា ម្ដាយរបស់ខ្លួនមិនមែនជាភ្នាក់ងាររបស់ខ្លួននោះទេ ហើយម្ដាយរបស់ខ្លួនតែងចង់ឲ្យកូនប្រុសម្នាក់នេះ ជោគជ័យគ្រប់ពេល និងលេងបានល្អគ្រប់ពេល។
ស្រ្តីវ័យ៥០ឆ្នាំរូបនេះត្រូវបានគេដឹងថា តែងបង្ហាញវត្តមានក្នុងពេលដែលការប្រកួតរបស់កូនប្រុស ស្ទើរគ្រប់ការប្រកួត ហើយលោកស្រីតែងចូលរួមលើកទឹកចិត្តកូនប្រុសជានិច្ចរាលពេលដែលមានបញ្ហាកើតឡើង៕