
- 2025-04-08 00:31:00
- បាល់ទាត់
Tottenham មិនចុះកុងត្រាយក Timo Werner ទេ
- 2025-04-08 00:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tottenham មិនចុះកុងត្រាយក Timo Werner ទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធស្លាបរបស់ក្លិបអាល្លឺម៉ង់ Timo Werner មិនត្រូវបានស្ថិតក្នុងជម្រើសនៃការចង់បានរបស់មាន់ខ្នាយមាស Tottenham Hotspur ទេ ក្រោយពេលពួកគេបានខ្ចីជើង១រដូវកាលពេញដើម្បីមកជួយក្រុមរបស់អង់គ្លេសពី RB Leizig ។
កីឡាករខាងលើ នឹងចាកចេញពី Spurs នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពេលដែលចប់រដូវកាល ដើម្បីទៅកាន់ Leizig វិញ ។ បន្ទាប់មករូបគេនឹងជ្រើសរើសក្លិបថ្មីមួយ ដើម្បីបន្តដំណើរលើវិថីបាល់ទាត់ ព្រោះតែរូបគេមិនរំពឹងបន្តស្នាក់នៅក្លិប Leizig បន្តទៀតទេ។
សរុបមួយរដូវកាលក្នុងការផ្ទេរលក្ខខណ្ឌខ្ចីជើងមកមាន់ទឹកដីអង់គ្លេសពីក្លិប RB Leizig ខ្សែប្រយុទ្ធ Timo Werner ស៊ុតចូលសរុបបានតែ២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប៣១លើក ដែលទិន្នន័យនេះហើយទើបធ្វើឲ្យមាន់ខ្នាយមាសសម្រេចមិនចុះកុងត្រាយករូបគេ បើទោះបីជាក្នុងកុងត្រាខ្ចីជើងនោះមានលក្ខខណ្ឌទិញដាច់ក៏ដោយ៕