
- 2022-03-15 02:46:41
- បាល់ទាត់
ឡុង ភារ៉ាត់ ប្ដេជ្ញាជួយព្រះខ័នរាជស្វាយរៀងលើកពានលីគកំពូលកម្ពុជាឲ្យបានរដូវកាលនេះ
- 2022-03-15 02:46:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង ភារ៉ាត់ ប្ដេជ្ញាជួយព្រះខ័នរាជស្វាយរៀងលើកពានលីគកំពូលកម្ពុជាឲ្យបានរដូវកាលនេះ
ចន្លោះមិនឃើញ
«ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តដែលបានបង្ហាញខ្លួនលើទីលានជាមួយស្វាយរៀងក្នុងជម្រើសដំបូង។...ខ្ញុំមកនេះគឺខ្ញុំគិតថា ខ្ញុំចង់ជួយក្លឹបស្វាយរៀងឲ្យឈ្នះជើងឯកកុំឲ្យដូចឆ្នាំមុនបានត្រឹមជើងឯករង» នេះជាសម្ដីរបស់ ឡុង ភារ៉ាត់ ខ្សែប្រយុទ្ធរបស់ក្លឹបព្រះខ័នរាជស្វាយរៀងបានប្រាប់មកកាន់ Sabay ។
អតីតកីឡាកររបស់ Angkor Tiger ខាងលើបានបន្ថែមថា ប្រសិនបើព្រះខ័នរាជស្វាយរៀងអាចរក្សាទម្រង់លេងបានល្អដូចពេលនេះរហូតដល់ចប់រដូវកាល។ ក្លឹបរបស់គេនឹងអាចក្លាយជាជើងឯកជាក់ជាមិនខានឡើយ។ បើនិយាយពីចំណុចខ្វះខាតវិញ ឡុង ភារ៉ាត់ គិតថាមិនទាន់មានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀងចាប់ផ្ដើមពីរប្រកួតបានយ៉ាងល្អ ពោលគឺឈ្នះគីរីវង់សុខសែនជ័យ ៣-១កាលប្រកួតទី១ និងយកឈ្នះ ភ្នំពេញក្រោន ៣-១ ដូចគ្នាកាលសប្ដាហ៍ទី២ ហើយសប្ដាហ៍ទី៣ព្រះខ័នរាជស្វាយរៀងប៉ះបឹងកេតថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅទឹកដីព្រះខ័នរាជស្វាយរៀង៕