• 2022-01-03 06:56:30
  • ប្រដាល់

អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ៖​ ឧបត្ថម្ភ​ថវិកា​អ្នក​ឈ្នះ​មេដាយ​សកល​ទាំង​១៤​គ្រឿង

  • 2022-01-03 06:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ជា​ ប៊ុនហេង​ ម្សិលមិញ​នេះ​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​កីឡាករ​ប្រដាល់​សកល​របស់​មហាផ្ទៃ​ ឈ្នះ​មេដាយ​១៤គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ថ្មីៗ​នេះជា​ការ​លើក​ទឹកចិត្ត។​

ទិដ្ឋភាពផ្ដល់ថវិកា(រូបភាពផ្ដល់ជូន)

បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​កីឡា​ក្រសួង​មហាផ្ទៃ​ គឺ​ម្សិលមិញ​នេះ​ឯកឧត្ដម​ ជា​ ប៊ុន​ ហេង​ ឧបត្ថម្ភ​អ្នក​ឈ្នះ​មេដាយ​ទាំង​១៤គ្រឿង​នៃ​ការ​ប្រកួត​ប្រដាល់​សកល​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១។​ ក្នុង​នោះអ្នក​ឈ្នះ​មេដាយ​មាស​មាន​២នាក់ ​គឺ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ម្នាក់ៗ ៤០​ម៉ឺន​រៀល​ ចំណែក​អ្នក​ឈ្នះ​មេដាយ​ប្រាក់​មាន​៦នាក់​ ម្នាក់ៗ​ទទួល​បាន​២០​ម៉ឺន​រៀល​ និង​មេដាយ​សំរឹទ្ធ​៦នាក់​ ទទួល​បាន​ម្នាក់ៗ​ ១០​ម៉ឺន​រៀល​ផង​ដែរ។​

ទិដ្ឋភាពផ្ដល់ថវិកា(រូបភាពផ្ដល់ជូន)

ក្រៅ​តែ​ពី​ការ​ឧបត្ថម្ភ​កីឡាករ​ហើយ​នោះ​តំណាង​កីឡា​ក្រសួង​មហាផ្ទៃ​ខាង​លើ​នេះ​បាន​ឧបត្ថម្ភ​ដល់​ក្លឹប​ចំនួន​១១​ ដែល​ចំណុះ​ផង​ដែរ​ ដោយ​មួយ​ក្លឹប​ទទួល​បាន​ អង្ករ​១បាវ​ មី​២កេះ​ ត្រី​ខ២យួរ​ ទឹកត្រី១យួរ​ ទឹកស៊ីអ៊ីវ​១យួរ​ និង​ថវិកា​ ១០​ម៉ឺន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់