• 2021-12-29 09:47:08
  • ប្រដាល់

ឯកឧត្ដម​ ជា​ ប៊ុនហេង​ ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​កីឡាករ​ លី​ តឿន​ ដែល​បាក់​ស្មង​ជើង

  • 2021-12-29 09:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ជា ​ប៊ុនហេង​ ដែល​តំណាង​ឲ្យ​កីឡា​ក្រសួង​មហាផ្ទៃ​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២០០​ដុល្លារ ដល់​អ្នក​លេង​គុន​ខ្មែរ​ លី​ តឿន​ ដែល​របួស​បាក់​ស្មង​ជើង​ស្ដាំ​ក្នុង​ការ​ប្រកួត​នៅ​សង្វៀន​បាយ័ន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៦​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ដើម្បី​សម្រួល​ដល់​ការ​សម្រាក​ព្យាបាល។​

ឯកឧត្ដម​ ជា ​ប៊ុនហេង​

លី ​តឿន​ ជា​អ្នក​ប្រដាល់​នៅ​ក្លឹប​កងចក្ររាជសីហ៍។​ អ្នក​ប្រដាល់​រូប​នេះ​បាក់​ស្មង​ជើង​ស្ដាំ​ក្នុង​ការ​ប្រកួត​ជា​មួយ​កីឡាករ​ សេក​ គឹមផាក​ អំឡុង​ទឹក​ទី៣​ នៅ​សង្វៀនបាយ័ន។​ កីឡាករ​រូប​នេះ​ទើប​និង​ឈ្នះ​មេដាយ​ប្រាក់​១គ្រឿងផង​ដែរ​ក្នុង​កម្មវិធី​ប្រដាល់​សកល​ជ្រើសរើសជើងឯកថ្នាក់ជាតិ​ដែល​ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់