• 2021-08-24 03:59:19
  • បាល់ទាត់

ក្រុមហ៊ុនធំៗ២ នាំយកដបទឹក Hydro Flask អាចរក្សាសីតុណ្ហភាពបានយូរ ដើម្បីគាំទ្រដល់អ្នកនិយមលេងកីឡានៅកម្ពុជា

  • 2021-08-24 03:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាពជារឿងសំខាន់ សម្រាប់មនុស្សគ្រប់រូប ហើយដើម្បីថែរក្សាសុភាពឲ្យបានល្អ មនុស្សជាច្រើនបានប្រើប្រាស់ មធ្យោបាយផ្សេងៗគ្នា ខណៈដែលពលរដ្ឋកម្ពុជាជាច្រើនងាកមកចាប់អារម្មណ៍ ការដើរហាត់ប្រាណតាមសួនច្បារ ហើយមួយចំនួនធំនាពេលបច្ចុប្បន្ន បានចាប់យកការជិះកង់ហាត់ប្រាណ មិនថារយៈចម្ងាយឆ្ងាយ ឬក៏ជិតឡើយ ហើយការហាត់ប្រាណទាំងអស់នេះ ពិតជាត្រូវការជាចាំបាច់នូវសារធាតុទឹក ដើម្បីទ្រទ្រង់រាយកាយ។

នេះជាហេតុផលមួយចំនួនក្នុងចំណោមចក្ខុវិស័យដ៏វែងឆ្ងាយ ដែលបានធ្វើឲ្យលោក ឃុន ហេង មកពីក្រុមហ៊ុន K Distribution Co., Ltd និងលោក យុង រិទ្ធី មកពីក្រុមហ៊ុន R-Y Distribution Co., Ltd បានរួមសហការគ្នា នាំយកដបទឹក Hydro Flask ដែលជាម៉ាកយីហោដ៏ល្បីប្រចាំសហរដ្ឋអាមេរិក ចូលមកព្រះរាជាណាចក្រកម្ពុជា។ ដបទឹក Hydro Flask មានមុខងារពិសេសជាច្រើនដើម្បីជួតគាំទ្រដល់អ្នកនិយមដើរកីឡា និងជិះកង់ហាត់ប្រាណ ដោយអាចរក្សាសីតុណ្ហភាពបានយ៉ាងល្អ មិនថាអ្នកដាក់ទឹកក្តៅ ឬទឹកត្រជាក់ឡើយ ខណៈដែលវានឹងជួយរក្សាគុណភាព និងសីតុណ្ហភាពទឹកអោយនៅដដែរបាន២៤ម៉ោង។ សូមបញ្ជាក់ថា លោក ឃុន ហេង គឺជាសហគ្រិនមួយរូប មានបទពិសោធន៍នាំយកផលិតផលម៉ាកយីហោល្បីៗជាច្រើន នៅទូទាំងពិភពលោក មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងកាតាប ចូលមកព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងដូចជា ស្បែងជើង ម៉ាក Vans, JanSport, Herschel Supplies ជាដើម។ ដោយឡែក លោក យុង រិទ្ធី មានបទពិសោធន៍ ក្នុងការធ្វើពាណិជ្ជកម្មជាច្រើនឆ្នាំ ព្រមជាមួយការនាំចូលនូវផលិតផល The SAEM Cosmetic។

ដបទឹក Hydro Flask ទទួលបានការពេញនិយមខ្លាំង ពីសំណាក់ពលរដ្ឋអាមេរិក និងអឺរ៉ុប ហើយវាមានលក្ខណៈសម្បត្តិជាច្រើន ដែលសក្តិសមនឹងអ្នកដើរកីឡា ជិះកង់ អ្នកចូលចិត្តយកកាហ្វេទៅញាំនៅកន្លែងធ្វើការ អ្នកដើរភ្នំ បោះតង់ និងការប្រើប្រាស់ប្រចាំថ្ងៃជាដើម។ ក្រៅពីរក្សាបានគុណភាព និងសីតុណ្ហភាពបានល្អហើយនោះ វាមានទម្ងន់ស្រាល អាចបត់បែនបាន ងាយស្រួល ក្នងការដាក់តាមខ្លួន ហើយអ្វីដែលជាចំណុចពិសេសមួយទៀតនោះ គឺដបទឹក Hydro Flask មានពណ៌ដ៏ពេញនិយមខ្លាំងបំផុតលើពិភពលោក ដែលជាពណ៌ប្លែក និងមិនមានពណ៌ស្រដៀងគ្នានេះលើដបទឹកដទៃឡើយ។ រិតតែមិនគួរបារម្ភទៀតនោះ គឺដបទឹក Hydro Flask មានការធានាត្រឹមត្រូវពីក្រុមហ៊ុនថែមទៀតផង។

យ៉ាងណាមិញ ការសហការគ្នានាំចូលផ្តាច់មុខនូវដបទឹក Hydro Flask នេះ នឹងជួយឲ្យពលរដ្ឋកម្ពុជាអាចទទួលបាននូវបទពិសោធន៍ថ្មីមួយទៀត ក្នុងយុគស័យថ្មីនេះ ហើយនិងអាចផ្តល់នូវអារម្មណ៍ស្រស់ថ្លាក្នុងការដាក់ទឹក ឬកាហ្វេសម្រាប់បរិភោគតាមខ្លួន ប្រកបដោយគុណភាព។ ជាងនេះទៅទៀត ការនាំយកនូវដបទឹក Hydro Flask ត្រូវបានអ្នកទាំងពីរយល់ឃើញថា ជាការរួមចំណែកមួយ ក្នុងការលើកកម្ពស់ក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកលើភពផែនដី។

លោកអ្នកអាចស្វែងរកដបទឹក Hydro Flask បាននៅតាមហាងលក់កង់ Scott (ទល់មុខផ្សរអូឫស្សី) ឆាប់ៗនេះ ហើយលោកអ្នកក៏អាចធ្វើជាដៃគូចែកចាយដបទឹក Hydro Flask ក្រុមហ៊ុន Hydro Flask Cambodia ផងដែរដោយអាចធ្វើការឆាតទៅកាន់ផេកផ្លូវការ Hydro Flask Cambodia ឬ Email: Khunheng@kd-cambodia.com។

សូមចូលរួមគ្រុប Telegram Hydro Flask Cambodia ដើម្បីតាមដានប្រម៉ូសិន និងព័ត៌មានផ្សេងៗ https://t.me/joinchat/z0_H3uBwBkNkZTY1

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់