- 2021-07-21 07:17:54
- ប្រដាល់
នេះហើយជាជំនួប គុនខ្មែរ vs មួយថៃ ដំបូងបង្អស់នៅសង្វៀន ONE Championship
- 2021-07-21 07:17:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយជាជំនួប គុនខ្មែរ vs មួយថៃ ដំបូងបង្អស់នៅសង្វៀន ONE Championship
ចន្លោះមិនឃើញ
ជំនួបរវាងកីឡាករគុនខ្មែរសុខ ធី ប៉ះ ឡឺតសិលាកាលពីពាក់កណ្ដាលឆ្នាំ២០១៨ គឺការប្រកួតរវាង គុនខ្មែរជាមួយមួយថៃ ដំបូងបង្អស់នៅសង្វៀន ONE Championship ផ្នែកប្រដាលសេរី។
កីឡាកររបស់កម្ពុជាត្រូវបានគេបង្ហាញវត្តមានជារឿយៗនៅសង្វៀន ONE តែភាគច្រើនប្រកួតបែបគុនចម្រុះ ហើយក៏មិនសូវបានជួបកីឡាករថៃដែរ។ ពោលមានតែការប្រកួតរវាងនៅ ស្រីពៅនិងរីកាមួយប្រកួតគត់សម្រាប់ការវាយគុនចម្រុះ។
សុខ ធីដែលដឹកនាំដោយលោកគ្រូហ៊ុន ចាន់រាជ បានជួបជើងចាស់របស់ថៃ ឡឺសិលាក្នុងការប្រកួតបែបសេរីនៅឆ្នាំ២០១៨។ ពិធីករនៃកម្មវិធីបាននិយាយបញ្ជាក់ច្បាស់ៗថា នេះគឺជាការប៉ះគ្នាលើកដំបូងរវាងគុននិងមួយថៃលើសង្វៀន ONE Championship។
ត្បិតតែវ័យនៅក្មេងនិងបទពិសោធន៍តិចជាង តែសុខ ធីត្រូវបានគេមើលឃើញមានប្រៀបឈ្នះច្រើនលើឡឺសិលាក្រោយប្រកួតចប់៣ទឹក។ តែប្រកាសលទ្ធផលចុងក្រោយចៅក្រហមសម្រេចឲ្យឡឺសិលាឈ្នះពិន្ទុ។ លទ្ធផលនេះបានផ្ទុះចម្រូងចម្រាស់ផងដែរ រហូតខាងកម្មវិធីសុខចិត្តបង់ប្រាក់ឲ្យសុខ ធីជាថ្លៃសងជំងឺចិត្ត។
ក្រោយមកទៀតទើបគេឃើញវត្តមានកីឡាករគុនខ្មែរ ឡៅ ចិត្រា ប៉ះតារាមួយថៃ ស៊ុភើបឡេកនៅឆ្នាំ២០១៩ ដោយកាលនោះកីឡាករកម្ពុជាចាញ់ពិន្ទុ៕