- 2021-07-15 02:59:57
- បាល់ទាត់
Giroud ផ្ទេរទៅលេងនៅក្លឹប AC Milan ហើយ ក្នុងតម្លៃខ្លួន១លានផោន
- 2021-07-15 02:59:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Giroud ផ្ទេរទៅលេងនៅក្លឹប AC Milan ហើយ ក្នុងតម្លៃខ្លួន១លានផោន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Olivier Giroud នឹងសម្រេចការផ្ទេរទៅលេងនៅក្លឹប AC Milan នៅថ្ងៃនេះហើយ ក្នុងតម្លៃខ្លួនប្រមាណជា១លានផោន។
លោក Paolo Maldini ថ្នាក់ដឹកនាំក្លឹប AC Milan បានប្រកាសមុនតែម្ដង ថាក្លឹបសម្រេចទិញបាន Giroud មករួមក្រុមហើយនៅក្នុងតម្លៃ១លានផោនពីក្រុម Chelsea ។ រូបគេនឹងមកដល់ ហើយចុះកុងត្រានៅថ្ងៃនេះតែម្ដង។ បុរសវ័យ៣៤ឆ្នាំខាងលើនេះ ទើបតែបន្ដកុងត្រា១ឆ្នាំជាមួយក្រុមតោខៀវទេ ប៉ុន្តែដោយសារមិនស្ថិតក្រោមការប្រើប្រាស់របស់លោក Thomas Tuchel ទើបរូបគេសម្រេចចិត្តចាកចេញទៅរកក្លឹបថ្មីលេង។
កីឡាករជម្រើសជាតិបារាំងខាងលើ បានចំណាយពេល៩ឆ្នាំនៅអង់គ្លេស ដោយលេងឱ្យក្រុម Arsenal ពីឆ្នាំ២០១២ដល់២០១៨ បន្ទាប់មកក៏ចូលរួមជាមួយក្រុម Chelsea រហូតមកដល់ពេលនេះ។ នៅកាំភ្លើងធំ Arsenal និង Chelsea រូបគេបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសនៅចុងក្រោយនេះ ឈ្នះ Champions League ដែលជាពានរង្វាន់ធំនៅអឺរ៉ុប៕