• 2021-07-12 02:46:40
  • ប្រដាល់

​​កក្រើក​ណាស់​ការ​ប្រកួត​រវាង​ ម៉ឺន​ មេឃា​ ប៉ះ​ ឃីម​ បូរ៉ា​ មាន​អ្នក​មើល​ឡាយ​រហូត​ជាង ១៨ K

  • 2021-07-12 02:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​រវាង​ ឃីម​ បូរ៉ា​ និង​ ម៉ឺន​ មេឃា​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១០​ កក្កដា​ ២០២១​ នេះ​បើ​ទោះ​ជា​បាន​៣ទឹក​ក្ដី​ ប៉ុន្តែ​មាន​អ្នក​កំពុង​មើល​ឡាយ​តាម​ហ្វេសបុក​ឡើង​រហូត​ដល់​ ១៨.៤ Kឯណោះ។​

ការប្រកួត​រវាង បូរ៉ា និង​ មេឃា

ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​ បូរ៉ា​ ប៉ះ​ មេឃា​ នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ និង​ចាំ​មើល​រហូត​ដល់​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម។​ មុន​ឈាន​ដល់​គូ​ឯក​ដណ្ដើម​ខ្សែក្រវាត់​នេះ​គឺ​ចំនួន​អ្នក​ចូល​ទស្សនា​ឡាយ​មិន​សូវ​ជា​ច្រើន​ប៉ុន្មាន​ទេ​ ការ​ប្រកួត​ឈាន​ដល់​គូ​ ឃីម​ បូរ៉ា​ ភ្លាម​ពី​១ទឹក​ទៅ​១ទឹក​ចំនួន​ Views​ ឡើយ​រហូត​ដល់​ ១៨.៤ K​ តែ​ម្ដង។​

ពេលលើកបោក

ក្រៅ​តែ​ចំនួន​អ្នក​ចូល​ទស្សនា​ឡាយ​ (Live)​ ច្រើន​ហើយ​នោះ​គូ​នេះ​ក៏​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ច្រើន​តាម​ហ្វេសបុក​រយៈ​ពេល​ ២ថ្ងៃ​កន្លង​ទៅ​នេះ​ពាក់ព័ន្ធ​ការ​ប្រកួត​ខុស​លក្ខន្តិកៈ​របស់​កីឡាករ​ និង​ការ​សម្រេច​មិន​ដាច់​ស្រេច​ឈាន​ដល់​ការ​លើក​ពេលប្រកួត​។​ យ៉ាងណា​រឿង​នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​យប់​ម្សិលមិញ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​សម្ដេច​តេជោ​ ក្នុង​ការ​ប្រកួត​មួយ​នេះ។​ ចំណែក​សហព័ន្ធ​ក៏​ប្រកាស​ផ្ដល់​ជ័យជម្នះ​ ខ្សែក្រវាត់​គោ​ជល់​នេះ​ទៅ​ ឃីម​ បូរ៉ា​ ព្រោះ​ដៃគូ​ប្រកួត​ខុស​លក្ខន្តិកៈ។​

ចំនួន Views​ នៅខាងលើ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​រវាង​ ឃីម​ បូរ៉ា​ និង​ ម៉ឺន​ មេឃា​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១០​ កក្កដា​ ២០២១​ ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ ៦០​គីឡូក្រាម​ អម​ដោយ​ប្រាក់​រង្វាន់​ ២០​លាន​រៀល។​ ទាំង​ បូរ៉ា​ និង​ មេឃា​ សុទ្ធតែ​កីឡាករ​ល្បី​ឈ្មោះ​នា​ពេល​បច្ចុប្បន្ន​ក្នុង​វិស័យ​គុន​ខ្មែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី