• 2021-06-08 04:22:24
  • ប្រដាល់

​រលក​ក្រោយ​ Spence ​ថា​នឹង​វៃ ​Pacquiao ​ឱ្យ KO ​ហើយ​ចូល​និវត្តន៍​តែ​ម្ដង​

  • 2021-06-08 04:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Errol Spence Jr ​នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ហ្វីលីពីន Manny Pacquiao ​នៅ​ថ្ងៃ​ទី​១២​​ខែ​សីហា​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ហើយ ​នៅ​ Las Vegas ​សហ​រដ្ឋ​អាមេរិក។

Pacquiao ​បាន​យល់​ព្រម​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ ​ហើយ​លោក​បាន​បញ្ជាក់​ថា​វា​អាច​ជា​ប្រកួត​ចុង​ក្រោយ​ក្នុង​អាជីព​ប្រដាល់​សកល​នេះ​ហើយ ត្បិត​អី​បច្ចុប្បន្ន​វ័យ​៤២​ឆ្នាំ​ហើយ​ដែរ។ ​ស្រប​ពេល​ការ​ប្រកួត​ចុង​ក្រោយ​នេះ​ដែរ Spence ដែល​ជា​ដៃ​គូ​ប្រកួត​នោះ ​ក៏​បាន​និយាយ​បង្ហាញ​ពី​មហិច្ឆតា​ខ្លួន​ថា​ចង់​យកឈ្នះ​កំពូល​កីឡាករ​ហ្វីលីពីន​នេះ ​ដោយ KO ​តែ​ម្ដង។

​កីឡាករ​អាមេរិក​វ័យ​៣១​ឆ្នាំ ​ប្រកួត​២៧​ដង​ឈ្នះ​ទាំង​២៧​ខាង​លើ​នេះ ​បាន​និយាយ​ថា​៖ “​ពេល​នេះ ​ខ្ញុំ​ពេញ​កម្លាំង​ល្អ​ណាស់ ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ខ្លាំង។ ​ខ្ញុំ​ចង់​ឱ្យ​ខ្លួន​ឯង​ពោរពេញ​ដោយ​កម្លាំង​ដែល​អាច​បំបាក់ Manny Pacquiao ​បាន ​និង​ឱ្យ​គាត់​ចូល​និវត្តន៍​ត្រឹម​ប្រកួត​នេះ​តែ​ម្ដង។ ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ដូច​មុន ​ឡើង​សង្វៀន​ដឹង​តែ​ប្រកួត ​ហើយ​ខ្ញុំ​ក៏​ដូច​គ្នា​ចូល​សង្វៀន​គឺ​ដឹង​តែ​ប្រកួត”៕

ប្រភព៖ ABS-CBN អត្ថបទ៖ វិធាវី

មតិយោបល់