• 2021-05-25 13:18:21
  • បាល់ទាត់

ជាង ៨ឆ្នាំ​ហើយ Top Scorer នៅ​លីគ​កំពូល​អង់គ្លេស​មិនមែន​មក​ពី​ក្លឹប​ជើងឯក

  • 2021-05-25 13:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​លីគ​កំពូល​អង់គ្លេស​រដូវ​កាល ២០២០/២១​នេះ​ អ្នក​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ឬ Top Scorer ជា​ខ្សែ​ប្រយុទ្ធ​ Harry Kane រក​បាន ២៣គ្រាប់ ដែល​មក​ពី​ក្លឹប Tottenham Hotspur ដែល​ជាប់​លេខ ៧ នៅ​តារាង​លីគ​កំពូល​អង់គ្លេស។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី៨ ហើយ ដែល​ Top Scorer នៅ​ក្នុង​ Premier League មិនមែន​មក​ពី​ក្លឹប​ជើងឯក​លីគ​។

កីឡាករ​ចុង​ក្រោយ​ដែល​ជា Top Scorer ផង​ និង​ជា​កីឡាករ​ជើងឯក​ Premier Leagueផង​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ហុល្លង់​កីឡាករ Robin Van Persie។ កីឡាករ​រូប​នេះ​ក្លាយ​ជា​ Top Scorer ដោយ​រក​បាន ២៦គ្រាប់​នៅ​ក្របខ័ណ្ឌ​លីគ​អង់គ្លេស​កាល​ពី​ឆ្នាំ ២០១៣។

កាល​នោះ​ Van Persie នៅ​លេង​នៅ​ Manchester United ហើយ​ឆ្នាំ២០១៣ ក៏​ជា​ឆ្នាំ​ដែល​ក្លឹប​បិសាចក្រហម​លើក​ពាន Premier League ចុង​ក្រោយ​បង្អស់​ផង​ដែរ។

ចាប់​តាំង​ពី​ឆ្នាំ២០១៣​មក មិន​ធ្លាប់​មាន​ Top Scorer ណា​មួយ​នៅ Premier League ​មក​ពី​ក្លឹប​ជើងឯក​នោះ​ទេ៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់