• 2021-05-13 08:44:17
  • ប្រដាល់

​​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ Brandon Vera ប្រាប់​​ពី​​ការ​ទៅ​ហាត់នៅ​អាមេរិក

  • 2021-05-13 08:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ ONE Heavyweight កីឡាករ​ Brandon “The Truth” Vera ត្រូវ​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ទល់​នឹង​ជើង​ខ្លាំង​ជំនាញ​ចំបាប់​​មក​ពី​ឥណ្ឌា Arjan “Singh” Bhullar នៅ​ព្រឹត្តិការណ៍ ONE: DANGAL ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​ឧសភា ខាង​មុខ។

Brandon “The Truth” Vera

មុន​ឡើ​ង​តតាំង​នៅ​លើ​សង្វៀន​ Vera ​បាន​ប្រាប់​អំពី​រឿងរ៉ាវ​ខ្លះៗ​នៃ​​ការ​ទៅ​​ហ្វឹកហាត់​​​ត្រៀម​នៅក្លិប Sanford MMA រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក ​ហើយ​កន្លង​ទៅ​ហ្វឹកហាត់​នៅ​ក្លិប ​Alliance Training Center PH នៃ​ប្រទេស​ហ្វីលីពីន។ តារា​ទម្ងន់​ធ្ងន់​​រូប​នេះ​បង្ហាញ​អំពី​​ភាព​រីករាយ និង​បទ​ពិសោធន៍​ថ្មី​ពេល​ហ្វឹកហាត់​នៅ​​ក្លិប ​Sanford MMA ដែល​សម្បូរ​ដោយ​តារា​គុន​ចម្រុះ​លំដាប់​ពិភព​លោក។ Vera និង​ក្រុ​ម​គ្រួសារ​កំពុង​តែ​ស្វែង​រក​ការ​រស់​នៅ​ឯ​រដ្ឋ​ផ្លរីដា​ជា​យូរ​មក​ហើយ។

ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ ONE Heavyweight បាន​​ប្រាប់​ឲ្យ​ដឹង​ថា ៖«​ខ្ញុំ​បាន​រក​ឃើញ​​កន្លែង​ដែល​ខ្ញុំ​អាច​ហៅ​​បាន​ថា​ជា​ផ្ទះហើយ, ជា​កន្លែង​ដូច​ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ ហើយ​បន្ទាប់​ពី​ការ​ពារ​ខ្សែ​ក្រវាត់​រួច ខ្ញុំ​នឹង​យក​ខ្សែ​​ក្រវាត់​របស់​ខ្ញុំ​មក​ទី​នេះ [ផ្ទះ​របស់​ខ្ញុំ] ​គឺ មក Sanford ។ ហើយ​យើង​នឹង​ស្នាក់​នៅ​ទី​នេះ និង​បន្ត​ហ្វឹកហាត់​នៅ​ទី​នេះ​​​​ទៀត​ផង​ដែរ»។

​បុរស​វ័យ ៤៣​ឆ្នាំសង្កត់​ធ្ងន់​ថា ៖«​​នៅ​ទី​នេះ​មាន​តារា​ទម្ងន់​ធ្ងន់​ប្រចាំ​ ONE Championship ​រង់​ចាំ​ជួយ​ខ្ញុំ។ ​នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​ប្ដូរ​មក​ក្លិប Sanford។ ពួក​គេ​មាន​មោទ​នភាព​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​នឹង​​បន្ត​​នៅ​កម្រិត​កំពូល, ​ខ្ញុំ​ល្អ​ជាង​មុន, ខ្ញុំ​លឿន​ជា​មុន និងខ្លាង​ជាង​មុន។ ព្រោះ​គេ​ទាំង​អស់​​ប្រៀប​បី​ដូច​សត្វ​ចម្លែក​អីចឹង។ សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា»។

គួរ​ដឹង​ថា ពេល “The Truth” ទៅ​ហ្វឹកហាត់​នៅ​អាមេរិក​ ​គេ​បាន​ជួយ​អតីត​គូ​ប្រជែង​​ទម្ងន់ Light Heavyweight កីឡាករ Aung La N Sang និង ​អតីត​ជើង​ឯក​ ONE Featherweight កីឡា Martin Nguyen​ ជា​ដើម​រួម​ទាំង​កីឡាករ​ល្បីៗ​ជា​ច្រើន​នៅ​ទី​នោះ៕

ដោយ៖ ស៊ីធី

មតិយោបល់
អត្ថបទពេញនិយម