• 2021-04-23 07:29:35
  • ប្រដាល់

កីឡាករ​ស្នៀត​រយពាន់​ ពុទ្ធ​ ឆាយរិទ្ធី​ រក​ឃើញ​កើត​កូវីដ​ ១៩​

  • 2021-04-23 07:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​រហ័ស្សនាម​ស្នៀត​រយ​ពាន់​ ពុទ្ធ​ ឆាយរិទ្ធី​ ថ្ងៃ​នេះ​តេស្ត​ឃើញ​កើត​ជំងឺ​កូវីដ​ ១៩​ ឆ្លង​មក​ពី​ប្រពន្ធ​ ព្រោះ​ជា​អាជីវក​លក់​នៅ​ផ្សាយ​ឈូកមាស។​ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ ក្លឹប​ប្រដាល់​ពុទ្ធសេរីវង្សពោធិ៍សែនជ័យ​ មុន​នេះ​បាន​បញ្ជាក់​ថា​ ម្សិលមិញ​នេះ​ប្រពន្ធ​របស់​ ពុទ្ធ​ ឆាយរិទ្ធី​ បាន​តេស្ត​រក​ជំងឺ​កូវីដ​ ឃើញ​ថា​វិជ្ជមាន​ ដោយ​ឡែក​រូប​គេ​តេស្ត​ថ្ងៃ​នេះ​ក៏​ឃើញ​វិជ្ជមាន​ដូច​គ្នា។​

កីឡាករ ពុទ្ធ ឆាយរិទ្ធី

រំលឹក​ដែរ​ថា​ ពុទ្ធ​ ឆាយរិទ្ធី​ ជា​កីឡាករ​ចាស់​វស្សា​មួយ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ហើយ​រូប​គេ​នៅ​តែ​អាច​រក្សា​សមត្ថភាព​ប្រកួត​រហូត​បច្ចុប្បន្ន​នេះ។​ កីឡាករ​រូប​នេះ​ជា​សិស្ស​គុន​នៃ​ក្លឹប​ពុទ្ធសេរីវង្ស​ពោធិ៍សែនជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់