• 2021-04-22 07:12:43
  • ប្រដាល់

ម៉ន វីរៈ​ ប្រាប់​របៀប​ព្យាបាល​​របស់​គ្រូពេទ្យ​ជំនាញ​សម្រាប់​អ្នក​កូវីដ​​សុខភាព​ខ្លាំងក្លា​

  • 2021-04-22 07:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ន វីរៈ បាន​រៀបរាប់​ពី​ស្ថានភាព​ជំងឺ​កូវីដ​របស់​​ខ្លួន ​មាន​សភាព​ធូរស្រាល​ច្រើន​ និង​សង្ឃឹម​បាន​ជាសះស្បើយ​ក្នុង​ពេល​ឆាប់ៗ ព្រម​ទាំង​ប្រាប់​ពី​រ​បៀប​​ព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ​​​សម្រាប់​អ្នក​មាន​សុខភាព​ខ្លាំងក្លា។

អ្នក​ប្រដាល់​ខាង​លើ​បាន​​និយាយ​ថា «បាទ​បង​! ខ្ញុំ​ជិត​ជា​សះស្បើយ​ហើយ សញ្ញា​អ្វី​ក៏​​លែង​មាន​ដែរ។ សម្រាប់​អ្នក​មាន​​សុខភាព​ខ្លាងក្លា​ដូច​ខ្ញុំ​ចឹង​ ការ​ព្យាបាល​មិន​ចាំបាច់​ប្រើថ្នាំ​អីទេ គ្រាន់​តែ​​គ្រូពេទ្យ​តម្រូវ​ឲ្យ​មាន​ការ​ហូបចុក​គ្រប់​គ្រាន់ ៣ ពេល និង​ហាត់​ប្រាណ​ឲ្យ​​បាន​រៀងរាល់​ថ្ងៃ​នោះ​ នឹង​ប្រសើរ​ឡើង​ហើយ​។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​សុខភាព​​ខ្សោយ​គ្រូ​ពេទ្យ​យកចិត្ត​​ទុក​ដាក់​ណាស់ ពី​ព្រោះ​ពួក​គាត់បារម្ភ​អាច​មាន​​គ្រោះថ្នាក់​ ពិសេស​ចាស់​ៗ​តែ​ម្ដង​។ ដូច្នេះ​សរុប​ទៅ​គ្រូ​ពេទ្យ​ហត់​ខ្លាំង​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ចាស់ៗ និង​អ្នក​មាន​សុខភាព​ទន់ជ្រាយ​» ។​

ក្នុង​ការ​សម្រាក​ព្យាបាល​ជំងឺ​នេះ​ វីរៈ ក៏​ទទួល​បាន​​ជំនួយ​ខ្លះ​ៗ​ពី​សប្បុរសជន​ ហើយ​គេ​ក៏​សូម​អរគុណ​ផង​ដែរ។ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​បាន​ធ្វើតេស្ត​លទ្ធផល​វិជ្ជមាន​កូវីដ​១៩ ​និង​បានប្រកាស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២១​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់