• 2021-03-04 08:13:41
  • បាល់ទាត់

Klopp ​ថា​បើ​ Liverpool ​អត់​កៅ​អី UCL ​ដឹង​តែ​ពិបាក​ទិញ​កីឡាករ​ហើយ​

  • 2021-03-04 08:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​អះអាង​ថា​រដូវ​កាល​នេះ​បើ​សិន​ជា Liverpool ​មិន​បាន​កៅអី​លេង UEFA Champions League ​នោះ ​នឹង​ពិបាក​ទិញ​កីឡាករ​ថ្មី​នៅ​រដូវ​ក្ដៅ​មិន​ខាន។

​ហង្ស​ក្រហម Liverpool ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Chelsea ​នា​យប់​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​នេះ​ជា​ប្រកួត​សំខាន់​មែនទែន​សម្រាប់​ក្រុម​របស់​លោក Klopp ​ប្រសិន​បើ​ពួកគេ​អាច​ឈ្នះ ​នឹង​ហត់​ផុត​ពី​លេខ​៦​ហើយ ​និង​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈរ​ជើង​នៅ​តំបន់​Top4 ​មិន​ខាន។ ​តែ​សម្រាប់​ក្រុម Chelsea ​វិញ ​ក៏​នឹង​មិន​ឱ្យ​ក្រុម​ហង្ស​ក្រហម​ទទួល​បាន​៣​ពិន្ទុ​ងាយ​ៗ​នោះ​ដែរ។

​និយាយ​ពី​រឿង​ចូល​ខ្លួន​នៅ Top4 ​ដើម្បី​បាន​លេង​នៅ Champions League ​រដូវ​កាល​ក្រោយ​នេះ ​លោក Klopp ​បាន​បញ្ជាក់​ថា​វា​ជា​ភារកិច្ច​សំខាន់​មែនទែន។ ​បើ​សិន​ជា​រដូវ​កាល​នេះ ​មិន​មាន​កៅអី​លេង​ពាន​រង្វាន់​អឺរ៉ុប​ទេ ​នោះ​ក្រុម Liverpool ​នឹង​ពិបាក​ទិញ​កីឡាករ​ថ្មី​ចូល​មិន​ខាន។ ​ការ​លេង UCL ​គឺ​ជា​ក្ដី​ស្រមៃ​របស់​កីឡាករ​គ្រប់​គ្នា​ទៅ​ហើយ៕

ប្រភព៖ Goal អត្ថបទ៖ វិធាវី

មតិយោបល់