• 2021-03-04 06:51:36
  • ប្រដាល់

វ៉ាន់​ វឿន​ ចង់​ជួប​ អ៊ូច​ ធារិទ្ធ​ ម៉ារ៉ាតុង​ជុំ​ទី១​ អាទិត្យ​នេះ​នៅ​ TOWN​

  • 2021-03-04 06:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ វ៉ាន់​ វឿន ​ថ្ងៃ​អាទិត្យ​នេះ​បើ​អាច​ចង់​ជួប​ អ៊ូច​ ធារិទ្ធ​ ជុំ​ទី១​ តែ​ម្ដង​ព្រោះ​ចង់​ឲ្យ​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​ឲ្យ​ប្រាកដ​ ខណៈ​ចាញ់​ឈ្នះ​លើក​មុន​មិន​អស់​ចិត្ត។​

វ៉ាន់ វឿន​ (ក្រហម)

វ៉ាន់​ វៀន​ បាន​លើក​ឡើង​លើ​ហ្វេសបុក​ផេក​ក្នុង​ស្រុក​មួយ​ថា​ រូប​គេ​ចង់​ជួប​ អ៊ូច​ ធារិទ្ធ​ ម្ដង​ទៀត​មែន​ ព្រោះ​ចង់​ឲ្យ​ដឹង​ថា​នរណា​ខ្លាំង​ជាង​ និង​ឈ្នះ​ឲ្យ​ដាច់​តែ​ម្ដង។​ បើ​ជួប​គ្នា​ជុំទី១​ នេះ​គឺ​ពិត​ជា​ល្អ​ ណា​មួយ​ប្រកួត​ដំបូង​ស៊ុហ្វ​ពេញ​រៀង​ខ្លួនៗ​ផង។​ ការ​ចាញ់​ អ៊ូច​ ធារិទ្ធ​ លើក​មុន​នេះ​ដូច​ជា​មិន​អស់​ចិត្ត​។​

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​សង្ឃឹម​ ៧០%​ នឹង​អាច​ឆ្លងផុត​ជុំ​ទី១​ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ចំពោះ​បេក្ខភាព​ទាំង​៣នាក់​ផ្សេង​ទៀត​នោះ​គឺ​សុទ្ធតែ​រូប​គេ​ធ្លាប់​ជួប​រួចហើយ។​ ការ​ហ្វឹកហាត់​ត្រៀម​វិញ​ក៏​បាន​ល្អ​ និង​ជាប់​រហូត​ផង​ដែរ។​

កម្មវិធី​ប្រកួត (រូបភាពនៅ TOWN)

រំលឹក​ដែរ​ថា​ កីឡាករ​ វ៉ាន់​ វឿន​ ខេម​ ចាន់​ អ៊ូច​ ធារិទ្ធ​ និង​ អេ ​ណារ័ត្ន​ នឹង​ត្រូវ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​ថ្ងៃ​អាទិត្យ​ ទី៧​ មីនា​ ឆ្នាំ​២០២១​ នេះ។​ ការ​ប្រកួត​ចាប់​ពី​ម៉ោង​ ៣រសៀល​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់