• 2021-03-01 05:13:11
  • ប្រដាល់

ចូលរួម​ត្រេកអរ!​ សេន​ ប៊ុនថេន​ ក្លាយ​ជា​គ្រូ​ជម្រើស​ជាតិ​គុន​ខ្មែរ​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​នេះ​

  • 2021-03-01 05:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ជើង​រន្ទះ​ សេន​ ប៊ុនថេន​ បាន​ក្លាយ​ជា​គ្រូ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​ ដើម្បី​ត្រៀម​បង្វឹក​កីឡាករ​ក្នុង​ការ​ប្រជែង​មេដាយ​ នៅ​ព្រឹត្តិការណ៍​ ស៊ីហ្គេម​ លើក​ទី៣១​ ចុង​ឆ្នាំ​ ២០២១​ ​ប្រទេស​វៀតណាម។​

សេន ប៊ុនថេន និង​ បឺត សង្ឃឹម

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ សេន​ ប៊ុនថេន​ មុន​នេះ​ថា​ លោក​បាន​ជាប់​ជា​គ្រូ​ជម្រើស​ជាតិ​គុន​ខ្មែរ​បន្ទាប់​ពី​ត្រូវ​បាន​ជ្រើសរើស​ដោយ​ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កាល​ពី​ព្រឹក​មិញ​នេះ​ឯ​ស្តាតចាស់។​ អតីត​ជើង​ខ្លាំង​រូប​នេះ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​សប្បាយ​រីករាយ​ជាខ្លាំង​ និង​ថ្លែង​អំណរគុណ​ដល់​ប្រធាន​ អនុប្រធាន​សហព័ន្ធ​ដែល​បាន​ជ្រើសរើស​ខ្លួន។​

រូបភាពលើហ្វេសបុក សេន​ ប៊ុនថេន

រំលឹក​ដែរ​ថា ​ព្រឹកមិញ​នេះ​ សេន​ ប៊ុនថេន​ ត្រូវ​បាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ជ្រើស​រើស​យក​ជា​គ្រូ​ជម្រើស​ជាតិ​ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ និង​ប្រាប់​ពី​សាមីខ្លួន​ផ្ទាល់។​ នៅ​ចុង​ឆ្នាំ​២០២១​ នេះ​កម្ពុជា​នឹង​ចូលរួម​ប្រជែង​មេដាយ​ស៊ីហ្គេម ​លើក​ទី៣១​ នៅ​ឯ​ប្រទេស​វៀតណាម​ ចំពោះ​ប្រភេទ​កីឡា​គុន​ខ្មែរ​ក៏​បាន​ចូលរួម​ផង​ដែរ៕​

រូបភាពលើហ្វេសបុក សេន​ ប៊ុនថេន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់