• 2021-03-01 02:16:39
  • ប្រដាល់

ហេតុផល​នេះ​ហើយ​អ្នក​ទស្សនា​ប្រដាល់​ងាក​មក​គាំទ្រ​កីឡាករ​ក្មេងៗ​វិញ...​

  • 2021-03-01 02:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត ​មូលហេតុ​អ្នក​ទស្សនា​ប្រដាល់​ងាក​មក​ចាប់​អារម្មណ៍​ និង​គាំទ្រ​កីឡាករ​ក្មេងៗ​ ឬ​ទម្ងន់​ស្រាល​បច្ចុប្បន្ន​នេះ ​គឺ​ព្រោះ​តែ​អ្នក​ប្រដាល់​ចាស់ៗ​ភាគ​ច្រើន​វ៉ៃ​មិន​អស់​ពី​សមត្ថភាព​ ខណៈ​ក្មេងៗ​ម៉ា​អស់​ដៃ​តែ​ម្ដង។​

លោក ស៊ន​ អេលីត

លោក​ ស៊ន​ អេលីត​ គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ បាន​ឲ្យ​ដឹង​ថា ​ឥលូវ​នេះ​ក្មេងៗ​គឺ​វ៉ៃ​មាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ និង​តាមដាន​គាំទ្រ​ច្រើន​មែនទែន​វា​ខុស​ពី​កីឡាករ​ទម្ងន់​ធ្ងន់​ ឬ​ជួរ​មុខ​មួយ​ចំនួន​ដែល​គេខ្ជិល​មើល​ទៅ​ហើយ។​

គ្រូ​ប្រដាល់​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ដោយ​សារ​តែ​កីឡាករ​ជួរ​មុខ​មួយ​ចំនួន​ស្គាល់​គ្នា​ធ្លាប់​ញុំ​ជា​មួយ​គ្នា​ ដូច្នេះ​ហើយ​នៅ​ពេល​ត្រូវ​ប្រកួត​ជា​មួយ​គ្នា​បែរ​ជា​វ៉ៃ​មិន​អស់​ ឬ​បិទ​ក្បាច់​ណា​មួយ​។ ការ​វ៉ៃ​បែប​នេះ​គឺ​មិន​ខូច​ខ្លួន​ និង​អាច​វ៉ៃ​ជាប់​សប្ដាហ៍​ទៀត។​ ការ​បន្ត​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កីឡាករ​ខ្លួនឯង​បាត់បង់​កេរ្តិ៍ឈ្មោះ​ម្ដង​បន្តិច​ៗ​តែ​ប៉ុណ្ណោះ។​

សែន រ៉ាដេត ប៉ះ ខាំ ខ្លានាង (រ៉ាដេត ក្រហម)

ចំពោះ​កីឡាករ​ក្មេងៗ​ដែល​ខំប្រឹង​ហ្វឹកហាត់​ ពួកគេ​មិន​សូវ​មាន​ឈ្មោះ​វ៉ៃ​ ស្រប់​ពេល​ចង់​បាន​ជ័យជម្នះ​ ចង់​បាន​កេរ្តិ៍ឈ្មោះ​ផង​នោះ​ទើប​វ៉ៃ​ដោយ​អស់​ពី​សមត្ថភាព​តែ​ម្ដង។​ ហេតុ​ផល​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គាំទ្រ​មាន​ការ​គាំទ្រ​ច្រើន​អំឡុង​កូវីដ​នេះ។​

សែន រ៉ាដេត ប៉ះ ខាំ ខ្លានាង (រ៉ាដេត ក្រហម)

រំលឹក​ដែរ​ថា​ លោក​ ស៊ន​ អេលីត​ ជា​គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ ហើយ​កូន​សិស្ស​របស់​លោក​ដែល​កំពុង​ល្បីឈ្មោះ​បច្ចុប្បន្ន​ អេលីត​ ចំរើន​ អេលីត​ ភក្កី​ អេលីត​ សាន់​ និង​កីឡាករ​មួយ​ចំនួន​ទៀត។ ​បច្ចុប្បន្ន​នេះ​កីឡាករ​ទម្ងន់​ស្រាល​គឺ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ប្រភេទ​ទម្ងន់​ ៦៣.៥, ៦០,​ ៥៧,​ ៥៤​ និង ​៥២គីឡូក្រាម​ជា​ដើម​ដែល​ប្រកួត​ម្ដងៗ​មាន​អ្នក​តាមដាន​ និង​និយាយ​ច្រើន​លើ​ហ្វេសបុក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់