• 2021-02-16 11:34:28
  • បាល់ទាត់

Arsenal កំពុង​ស៊ើប​អង្កេត​រឿង​ Aubameyang ល្មើស​វិន័យ​កូវីដ-១៩ ក្រោយធ្លាយ​វីដេអូមួយ

  • 2021-02-16 11:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Arsenal កំពុង​បើក​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ថ្ងៃ​នេះ​រឿង​ ខ្សែ​ប្រយុទ្ធ​ Pierre Emerick Aubameyang ល្មើស​វិន័យ​ទប់​ស្កាត់​ជំងឺកូវីដ-១៩ នៅ​ក្នុង​ប្រទេស​អង់គ្លេស។

ក្រោយ​ពី​ធ្លាយ​វីដេអូ​ Aubameyang បាន​ទៅ​ចាក់​សាក់​ ដែល​បាន​បង្ហោះ​ដោយ​ម្ចាស់​ហាង​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ខាង​ក្លឹប​ខាង​លើ​ក៏​បាន​ចាប់​វិធាន​ការណ៍​សួរនាំ​កីឡាករ​រូប​នេះ​ភ្លាមៗ​ ព្រោះថាទង្វើមួយ​​នេះ ត្រូវ​បាន​​ប្រទេស​អង់គ្លេស​ហាម​ឃាត់​ក្នុងពេលនេះ។

នៅ​ខណៈ​នេះ​ខាង​ក្លឹប​ Arsenal មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពិត​ជា​បាន​ល្មើស​វិន័យ​កូវីដ-១៩ នេះ​មែន​ឬ​ក៏​យ៉ាង​ទេ​ ដោយ​ខាង​ក្លឹប​កំពុង​តែ​សាកសួរ​ ស្រាវជ្រាវ​បន្ត​បន្ទាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់