• 2020-12-31 02:13:30
  • បាល់ទាត់

Real Madrid ​រក​បាន​១​ពិន្ទុ ​សម្រាប់​ប្រកួត​ចុង​ក្រោយ​នៅ​ឆ្នាំ​២០២០​

  • 2020-12-31 02:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អធិរាជ​ស Real Madrid ​រក​បាន​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម ​Elche ​ក្រោយ​ពី​ស្មើ​គ្នា ១-១ ​ក្នុង​ក្របខណ្ឌ La Liga ​។

​ក្រុម Real Madrid ​សម្រាប់​ប្រកួត​នេះ​អាច​និយាយ​បាន​ថា​ពេញ​ជើង​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​មិន​អាច​យក​៣​ពិន្ទុ​បាន​នោះ​ទេ។ ​ជាក់​ស្ដែង Modric ​បើក​ការ​នាំ​មុខ​នៅ​តង់​ទី​១​បាន​សម្រេច ប៉ុន្តែ​ឈាន​ដល់​តង់​ទី​២ ​ស្រាប់​តែ​ក្រុម Elche ​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​បាន ដោយ​បាល់​ប៉េណាល់ទី ​ក្រោយ​ពី Carvajal ​បង្ក​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់។

​ការ​ទទួល​បាន​ត្រឹម​១​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ចាញ់​ពិន្ទុ​លេខ​១ Atletico Madrid ​២​ពិន្ទុ ​ហើយ​ក្រុម​របស់​លោក Simone ​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​ដល់​ទៅ​២​ប្រកួត​ទៀត​ឯ​ណោះ។ ​នេះ​អាច​និយាយ​បាន​ថា​ក្រុម AT Madrid ​កំពុង​ឈរ​នៅ​តំបន់​សុវត្ថិភាព​មួយ​ហើយ ​ពិបាក​ក្រុម​ដទៃ​តាម​ណាស់៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់