• 2020-12-29 03:05:29
  • ប្រដាល់

មិន​ធម្មតា!​ រិន​ ដេវីត​ សង្ឃឹម​រហូត​ ៧០%​ យក​ឈ្នះ​ ឡាំងកូស៊ីន​ យក​ខ្សែក្រវាត់​ PNN​

  • 2020-12-29 03:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ រិន​ ដេវីត​ ថា​ខ្លួន​មាន​ក្ដី​សង្ឃឹម​រហូត​ដល់​ទៅ​ ៧០%​ ឯ​ណោះ​អាច​នឹង​ឈ្នះ​ ឃួន​ ឡាំងកូស៊ីន​ គ្រង់​ខ្សែក្រវាត់​ទម្ងន់​ ៥៤​គីឡូក្រាម​របស់​សង្វៀន​ PNN ​នៅ​ចុង​ខែ​មករា​ ឆ្នាំ​២០២១។​

រិន ដេវីត ពេលឈ្នះ ខេម ចាន់

រិន​ ដេវីត​ បាន​លើក​ឡើង​ក្រោយ​ឈ្នះ​ ខេម​ ចាន់​ ថា​ជ័យជម្នះ​មួយ​នេះ ​គឺ​រឹតតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ឈាន​ទៅ​រក​គ្រង​ខ្សែក្រវាត់​របស់​ PNN ​រដូវ​កាល​ទី៣​ ទម្ងន់​ ៥៤​គីឡូក្រាម​នេះ។​ ព្រោះ​ថា​ការ​ឈ្នះ​ជើង​ខ្លាំង​ ខេម​ ចាន់​ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​រីកចម្រើន​នៃ​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត។​

សិស្ស​គុន​មក​ពី​ក្លឹប​នាគរាជ​ចតុមុខ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ប៉ះ​ ឃួន​ ឡាំងកូស៊ីន​ ៣ដង​គឺ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ​ ពោល​មាន​ឈ្នះ​២​ និង​ស្មើ១​ ចំណុច​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ដល់​ទៅ​ ៧០%​ បែប​នេះ។​ មួយ​វិញ​ទៀត​រូប​គេ​ធ្លាប់​ប៉ះ​គ្នា​រួច​ហើយ​ ដូច្នេះ​បាន​ដឹង​ពី​សមត្ថភាព​ និង​របៀប​វ៉ៃ​ដៃគូ​ផង​ដែរ។​

ឡាំងកូស៊ីន(ខៀវ) ពេលឈ្នះ​ ប៊ុនសិទ្ធ

រំលឹក​ដែរ​ថា​ រិន​ ដេវីត​ កាល​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​អាទិត្យ​ ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​បាន​យក​ឈ្នះ​ ខេម​ ចាន់​ បន្ត​ដំណើរ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ ឃួន​ ឡាំងកូស៊ីន។​ វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤​ ខែ​មករា​ ឆ្នាំ​២០២១​ អ្នក​ឈ្នះ​បាន​ខ្សែក្រវាត់​១គ្រឿង​ និង​ទឹកប្រាក់​អម​ ៣០​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់