• 2020-12-24 11:21:09
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ល្ហៀងៗ​ថា Tuchel ត្រូវ​បាន​ PSG ដេញ​ចេញ​ ទោះ​ជួយ​ឲ្យ​ឈ្នះ ៤-០ នៅ Ligue 1

  • 2020-12-24 11:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Thomas Tuchel ត្រូវ​បាន​ក្លឹប​ Paris Saint-Germain បញ្ចប់​មុខ​តំណែង​ជា​គ្រូ​បង្គោល បន្ទាប់​ពី​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ក្លឹប Strasbourg ៤-០ ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​បារាំង នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports អាល្លឺម៉ង់។

មិន​ទាន់​មាន​ការ​ចុះ​ផ្សាយ​ផ្លូវ​ការ​ពី​ខាង​ក្លឹប​នោះ​ទេ។

យ៉ាងណាក៏ដោយ សារព័ត៌មាន​បាល់ទាត់​ធំៗ​បាន​ចុះ​ផ្សាយ​ ការ​បណ្ដេញ​ចេញ​គឺ​ដោយ​សារ​តែ​ លោក​បាន​ធ្វើ​ការ​រិះ​គន់​មុខ​តំណែង​ជា​គ្រូ​បង្គោល​នៅ PSG របស់​លោក នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ មុន​ពេល​ប្រកួត​ប៉ះ​នឹង​ Strasbourg ចាប់​ផ្ដើម។

ក្នុង​បទសម្ភាសន៍​នោះ​លោក​បាន​លើក​ឡើង​ថា៖ " ខ្ញុំ​មិន​ច្បាស់​ថា ខ្ញុំ​ជា​គ្រូ​នៅ PSG ឬ​ អ្នក​នយោបាយ ឬ រដ្ឋមន្ត្រី​កីឡា​នៅ​ក្នុង​ក្លឹប​ទេ។ នៅ​ក្លឹប​ដូច​ PSG វា​មិន​មែន​គ្រប់​យ៉ាង​ជា​បាល់ទាត់​នោះ​ទេ " ។

មាន​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​មាន​បញ្ហា​ជាមួយ​នឹង​នាយក​ផ្នែក​កីឡា​របស់​ក្លឹប​គឺ​បុរស​ជនជាតិ​ប្រេស៊ីល​លោក Leonardo Araujo ខណៈ​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​សង្គ្រាម​ពាក្យ​សម្ដី​នឹង​គ្នា​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​ចាកចេញ​របស់​ Edison Cavani ទៅ​កាន់ Manchester United៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់