• 2020-12-18 03:59:10
  • ប្រដាល់

៣គូ​មិន​អាច​រំលង​ មេឃា​ អេលីត​ ចំរើន​ បឺត​ សង្ឃឹម​ វ៉ាន់​ វឿន​ ពេជ្រ ​ប៊ុនសិទ្ធ​ ឡាំងកូស៊ីន​

  • 2020-12-18 03:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣គូខាងក្រោម​នេះ​ច្បាស់​ជា​កក្រើក​ និង​ធ្វើ​ឲ្យ​អ្នក​តាមដាន​គុន​ខ្មែរ​ពេញ​ចិត្ត​ជា​ខ្លាំង​ ហើយ​កំពុង​រង់ចាំ​ថ្ងៃ​ប្រកួត​មក​ដល់​ឆាប់ៗ។​ ៣គូ​នេះ​គឺ​ប្រកួត​ក្នុង​កម្មវិធី​សំខាន់ៗ​៣ផ្សេង​គ្នា៖​

បឺត​ សង្ឃឹម​ ប៉ះ​ វ៉ាន់​ វឿន​

  • ប្រកួត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ស្អែក​នេះ​លើ​សង្វៀន​ CNC ​ចាប់​ពី​ម៉ោង​ ៨​ព្រឹក​តទៅ​

  • ពួកគេ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក្រុម​ ក​ ដើម្បី​ឡើង​ទៅ​ឈរ​ចាំ​ជើងឯក​ ក្រុម ​ខ​ វ៉ៃ​យក​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ ទម្ងន់​៥៧​គីឡូក្រាម។​

បឺត សង្ឃឹម និង វ៉ាន់ វឿន កន្លងទៅ

អេលីត​ ចំរើន​ ប៉ះ​ ម៉ឺន​ មេឃា​

  • ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ស្អែក​នេះ​លើ​សង្វៀន​ CNC​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ​

  • ពួកគេ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រម​ទី២​ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ ឃឹម​ បូរ៉ា​ យក​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​៦០​គីឡូក្រាមបន្ត​ទៀត​។​

ម៉ឺន មេឃា និង​ អេលីត ចំរើន

ឃួន​ ឡាំងកូស៊ីន​ ប៉ះ​ ពេជ្រ ​ប៊ុនសិទ្ធ

  • ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ខានស្អែក​នេះ​លើ​សង្វៀន​ PNN​ ចាប់​ពី​ម៉ោង​ ១២​ថ្ងៃ​ត្រង់​តទៅ​

  • ពួកគេ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដើម្បី​រក​អ្នក​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ ទម្ងន់​៥៤​គីឡូក្រាម។​

ពេជ្រ ប៊ុនសិទ្ធ និង​ ឃួន​ ឡាំងកូស៊ីន

ដូច្នេះ​៣គូ​ខាង​លើ​នេះ​សុទ្ធតែ​ជា​ការ​ប្រកួត​សំខាន់​របស់​ពួកគេ​ ដើម្បី​បន្ត​ដំណើរ​ទៅ​រក​ការ​ឈ្នះ​ខ្សែក្រវាត់​អម​ដោយ​ទឹក​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់។​ យ៉ាងណា​ជឿជាក់​ថា​នឹង​កក្រើក​ហើយ​សម្រាប់​ការ​ប៉ះ​គ្នា​នេះ​ដែល​អ្នក​គាំទ្រ​អាច​មិន​ទៅ​ណា​រង់ចាំ​ទស្សនា​តាម​ការ​ Live ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់